ភ្នំពេញ៖ យោងតាមការប្រកាសរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៨ មេសា នេះ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ បានចូលទៅទិញសម្ភារៈ នៅទីតាំង«បេប៊ីវើលដ៍» (Baby World) ដែលមានដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៦៤-៦៦ ផ្លូវលេខ៣១០ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១១ ដល់ទី១៨ ខែមេសា ឆ្នាំ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់«តាមដានសុខភាព»របស់ខ្លួនរយៈពេល ១៤ថ្ងៃ ហើយបើមានរោគសញ្ញាគួរសង្ស័យ សូមមេត្តាប្រញាប់ទៅយកសំណាកធ្វើតេស្តរកកូវីដនៅមន្ទីរពេទ្យបានកំណត់ ឬខលទៅលេខ ១១៥។
អាជ្ញាធរ សូមអំពាវនាវដល់ប្រជាពលរដ្ឋ បន្តពាក់ម៉ាស់ពេលចេញក្រៅ រក្សាគម្លាត ឧស្សាហ៍លាងដៃជាមួយសាប៊ូ ឬអាល់កុល និងសូមអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់បានទៅ និងអ្នកមានទំនាក់ទំនងជាមួយបុគ្គលិកនៅ«បេប៊ីវើលដ៍» (Baby World) មានដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៦៤-៦៦ ផ្លូវលេខ៣១០ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១១ ដល់ទី១៨ ខែមេសា ឆ្នាំ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ «តាមដានសុខភាព»របស់ខ្លួនរយៈពេល ១៤ ថ្ងៃ។
ជាមួយគ្នានេះដែរ បើមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យខេត្តដែលនៅជិតបំផុតដូចជា នៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត សាលាបឋមសិក្សា សុភមង្គល ស្ថិតក្នុងភូមិតាងួនទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ឱ្យបានលឿនតាមដែលអាចធ្វើបាន ហើយសម្រាប់ពត៌មានបន្ថែម សូមទាក់ទងលេខ ១១៥។
គួររំលឹកថា អ្នកដែលស្ម័គ្រចិត្តទៅធ្វើតេស្ត សូមកុំភ្លេចភ្ជាប់អត្តសញ្ញាណបណ្ឌផ្ទាល់ខ្លួនទៅជាមួយផង និងពាក់ម៉ាសជាប្រចាំ បន្ទាប់ពីអញ្ជើញទៅធ្វើតេស្តសុខភាពរួចរាល់ហើយ សូមបន្តធ្វើការផ្ដាច់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕