Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

BREAKING៖កម្ពុជារកឃើញករណីឆ្លងកូវីដថ្មីចំនួន ២៩១នាក់ និងជាសះស្បើយ ២៣នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា គិតត្រឹមព្រឹកម៉ោង៧ និង០០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២៩១នាក់បន្ថែមទៀត ក្នុងនោះមាន ២៩០នាក់ ជាប់ពាក់ព័ន្ធនឹង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងជាសះស្បើយចំនួន ២៣នាក់ផងដែរ។

ក្នុងចំណោមអ្នកឆ្លងកូវីដថ្មីទាំង ២៩១នាក់ខាងលើ មានម្នាក់ជាស្រ្តីជនជាតិបារាំងធ្វើដំណើរចូលកម្ពុជា និង២៩០នាក់ទៀត ជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» នៅរាជធានីភ្នំពេញមានអ្នកឆ្លងកូវីដចំនួនច្រើនជាងគេ មានចំនួនអ្នកឆ្លងរហូតទៅដល់ ២២៨នាក់ ហើយខេត្តព្រះសីហនុ ២៦នាក់, ខេត្តកណ្ដាល ១៤នាក់, ខេត្តតាកែវ ១២នាក់, ខេត្តស្វាយរៀង ០៨នាក់ និងខេត្តព្រៃវែង ០២នាក់។ 

គួរបញ្ជាក់ថា គិតត្រឹមព្រឹកម៉ោង៧ និង០០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៥៧៧១នាក់ ជាសះស្បើយចំនួន ២៤១៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៣៣១១នាក់ ហើយករណីស្លាប់ ៣៩នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង