Cctimesw1140xh150cm copy

អ្នកដែលពាក់ព័ន្ធនឹង«ហាងនំប៉័ងអាស៊ី-អឺរ៉ុប»សូមតាមដានសុខភាពរបស់ខ្លួន

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
អ្នកដែលពាក់ព័ន្ធនឹង«ហាងនំប៉័ងអាស៊ី-អឺរ៉ុប»សូមតាមដានសុខភាពរបស់ខ្លួន (រូបភាព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩)

ភ្នំពេញ៖ យោងតាមការប្រកាសកម្រិតហានិភ័យរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១៦ មេសា នេះ បានជូនដំណឹងថា «ហាងនំប៉័ង អាស៊ី-អឺរ៉ុប​» (Asia Europe Bakery) មានអ្នកឆ្លងកូវីដ-១៩ គិតចាប់ពីថ្ងៃទី០១ មេសា ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ ហេតុនេះ អ្នកដែលដឹងថា ខ្លួនថាពាក់ព័ន្ធនឹងហាងខាងលើ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់«តាមដានសុខភាព»របស់ខ្លួនរយៈពេល ១៤ថ្ងៃ។

អាជ្ញាធរ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ«ហាងនំប័ុង អាស៊ី-អឺរ៉ុប​» (Asia Europe Bakery) ចាប់ពីថ្ងៃទី០១ មេសា ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដែលមានទីតាំងស្ថិតនៅលើផ្លូវ៣១០ ​កែងផ្លូវលេខ ១១៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់«តាមដានសុខភាព»របស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ​ ព្រោះអ្អ្នកធ្វើការនៅទីតាំងខាងលើនេះជាអ្នកជំងឺកូវីដ-១៩ ហើយបានប៉ះពាល់ផ្ទាល់​ជាមួយអ្នកធ្វើការនៅទីនោះចំនួន ១៣នាក់ផ្សេងទៀត។

ជាមួយគ្នានេះដែរ បើមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យខេត្តដែលនៅជិតបំផុតដូចជា នៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត សាលាបឋមសិក្សា សុភមង្គល ស្ថិតក្នុងភូមិតាងួនទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ឱ្យបានលឿនតាមដែលអាចធ្វើបាន ហើយសម្រាប់ពត៌មា​នបន្ថែម សូមទាក់ទងលេខ ១១៥។

គួររំលឹកថា អ្នកដែលស្ម័គ្រចិត្តទៅធ្វើតេស្ត សូមកុំភ្លេច​ភ្ជាប់អត្តសញ្ញាណបណ្ឌផ្ទាល់ខ្លួនទៅជាមួយផង និងពាក់ម៉ាសជាប្រចាំ បន្ទាប់ពីអញ្ជើញទៅធ្វើតេស្តសុខភាពរួចរាល់ហើយ សូមបន្តធ្វើការផ្ដាច់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕

 

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង