Cctimesw1140xh150cm copy

ពលរដ្ឋខ្មែរម្នាក់វ័យ៥៨ឆ្នាំនៅ«ខេត្តកំពង់ស្ពឺ»ទទួលមរណភាពដោយសារជំងឺកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ស្ពឺ​ ៖ ករណីស្លាប់បុរសជនជាតិខ្មែរអាយុ ៥៨ឆ្នាំ ដោយសារជំងឺកូវីដ-១៩ ដោយយោងតាមរបាយការណ៍ពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៥៨ឆ្នាំ មានអាសយដ្ឋាននៅភូមិបន្ទាយរកា ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៩  និង២០នាទីព្រឹក។

ប្រវិត្តនៃការទទួលមរណកាលរបស់បុរសខាងលើនោះ គឺកាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ព្រឹកម៉ោង ៨ និង៣០នាទី បុរសរូបនេះ បានចូលទៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដោយមានអាការៈរោគហត់ ដង្ហក់ ពិបាកដកដង្ហើម ដោយវាជារោគសញ្ញាសង្ស័យនៃជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់ ក៏បានដាក់បុរសនោះ នៅក្នុងបន្ទប់ដាច់ដោយឡែក ហើយក៏រៀបចំស្លៀកពាក់សម្លៀកបំពាក់ការពារវីរុសកូវីដ-១៩ ដើម្បីចូលទៅសង្គ្រោះ។ តែដោយសារអ្នកជំងឺ មានសភាពធ្ងន់ធ្ងរពេក ពុំអាចសង្គ្រោះបាន អ្នកជំងឺក៏បានស្លាប់បាត់បង់ជីវិត នៅវេលាម៉ោងប្រមាណ ៩ និង២០នាទីព្រឹក។ ដោយមានសញ្ញាសង្ស័យជំងឺកូវីដ-១៩ គ្រូពេទ្យក៏បានយកសំណាក ដើម្បីពិនិត្យរកមើលវីរុសកូវីដ-១៩។ នៅល្ងាចម៉ោង ០៥ និង២០នាទី ថ្ងៃដដែល ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ បានជូនដំណឹងដោយបញ្ជាក់ថា លទ្ធផលសំណាករបស់សពគឺ វិជ្ជមានជំងឺកូវីដ-១៩។

ដូច្នេះ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យនៅ«មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ» គឺ បុរសជនជាតិខ្មែរអាយុ ៥៨ឆ្នាំខាងលើនេះ បានស្លាប់បាត់បង់ជីវិត ដោយសារមានវិបត្តិផ្លូវដកដង្ហើមធ្ងន់ធ្ងរ បណ្តាលមកពីជំងឺកូវីដ-១៩។

ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ និងសាធារណជនទាំងឡាយ សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀម កំជាទីបំផុតជាមួយក្រុមគ្រួសារសព៕ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង