Cctimesw1140xh150cm copy

បុរសជនជាតិបារាំងម្នាក់នៅភ្នំពេញវ័យ ៨៦ឆ្នាំស្លាប់ដោយសារជំងឺកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថាបានឱ្យដឹងថា បុរសជនជាតិបារាំងអាយុ ៨៦ឆ្នាំ រស់នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ស្លាប់បាត់បង់ជីវិតរួចទៅហើយ មុនពេលចូលដល់មន្ទីរពេទ្យ«ជោរៃ» ក្នុងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១២:០០នាទី ថ្ងៃត្រង់ ។

យោងតាមតាមរបាយការណ៍ពីមន្ទីរពេទ្យ«ជោរៃ» បានបញ្ជាក់ថា ករណីស្លាប់បុរសជនជាតិបារាំងអាយុ ៨៦ឆ្នាំ ដោយសារជំងឺកូវីដ-១៩ ដោយអ្នកជំងឺ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១២:០០នាទី ត្រូវបានបញ្ជូនមកដល់មន្ទីរពេទ្យក្នុងស្ថានភាពស្លាប់បាត់បង់ជីវិតរួចទៅហើយមុនពេលចូលដល់មន្ទីរពេទ្យ។ តែដោយជាករណីសង្ស័យ សពត្រូវបានយកសំណាក ធ្វើវិភាគជាលទ្ធផលបញ្ជាក់ថា សពមានវិជ្ជមានកូវីដ-១៩ បញ្ជាក់ដោយមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ។

ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ និងសាធារណជន សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទី បំផុតជាមួយក្រុមគ្រួសារនៃសពផង៕ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង