ភ្នំពេញ៖ តាមរយៈក្រុមការងារដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ាណែត បានធ្វើការទាំងយប់ទាំងថ្ងៃក្នុងរយៈពេល ៨០ម៉ោង សម្រេចកិច្ចការធំមួយទៀតគឺបានរៀបចំអាគារ នៅកោះពេជ្រជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ «ជិត ១៨០០គ្រែ»។
ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា ដោយសារការកើនឡើងជាគំហុកនៃអត្រាអ្នកឆ្លងជំងឺកូវីត១៩ នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលបានចេញបទបញ្ជាឲ្យរៀបចំទីកន្លែងបន្ថែមសម្រាប់ព្យាបាលប្រជាពលរដ្ឋដែលឆ្លងជំងឺកូវី១៩ ដើម្បីខិតខំពង្រីកអោយអស់លទ្ធភាពក្នុងការជួយព្យាបាលនៅតាមមន្ទីរពេទ្យនិងមណ្ឌលព្យាបាលជំងឺកូវីដ១៩ មុននឹងឈានទៅដល់ការដាក់ឱ្យមានការព្យាបាលនៅតាមផ្ទះជាលក្ខណៈទំលំទូលាយ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រុមការងារបានរួមគ្នាធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាអោយការរៀបចំអាគារមួយចំនួននៅកោះពេជ្រជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ (ប្រមាណជិត ១៨០០គ្រែ) អាចដំណើរការត្រៀមទទួលព្យាបាលអ្នកជំងឺក្នុងរយៈពេល ៨០ម៉ោង៕