ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់មានការពាក់ព័ន្ធជាមួយប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរ និងអ្នកដើរផ្សារទៅ«ផ្សារស្ទឹងមានជ័យ(ចាស់)» ចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ គួរតែឆាប់ទៅធ្វើតេស្តសុខភាពរកមេរោគកូវីដ-១៩ ជាបន្ទាន់ ព្រោះអ្នកជំងឺកូវីដ១៩ បានទៅដើរផ្សារទិញម្ហូបអាហារ«ជារៀងរាល់ថ្ងៃ»នៅផ្សារស្ទឹងមានជ័យ(ចាស់) នៅទីតាំងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។
បើតាមសេចក្ដីជូនដំណឹងដែលកើតមាននៅទីតាំងខាងលើ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ប្រជាពលរដ្និងសូមពាក់ម៉ាស់ រក្សាគម្លាត នៅពេលចេញក្រៅផងដែរ សម្រាប់អ្នកលក់ដូរ និងអ្នកដើរផ្សារនៅ«ផ្សារស្ទឹងមានជ័យ(ចាស់)» សង្កាត់ស្ទឹងមានជ័យ ចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ គួរទៅធ្វើតេស្តរកកូវីដឱ្យបានទាំងអស់គ្នា ហើយដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ប្រសិនបើមានអាការៈមិនស្រួលខ្លួន។
ជាមួយគ្នានេះដែរ បើបងប្អូនណា មានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យខេត្តដែលនៅជិតបំផុតដូចជា នៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត សាលាបឋមសិក្សា សុភមង្គល ស្ថិតក្នុងភូមិតាងួនទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ឱ្យបានលឿនតាមដែលអាចធ្វើបាន ហើយសម្រាប់ពត៌មានបន្ថែម សូមទាក់ទងលេខ ១១៥។
គួររំលឹកថា អ្នកដែលស្ម័គ្រចិត្តទៅធ្វើតេស្ត សូមកុំភ្លេចភ្ជាប់អត្តសញ្ញាណបណ្ឌផ្ទាល់ខ្លួនទៅជាមួយផង និងពាក់ម៉ាសជាប្រចាំ បន្ទាប់ពីអញ្ជើញទៅធ្វើតេស្តសុខភាពរួចរាល់ហើយ សូមបន្តធ្វើការផ្ដាច់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕