Cctimesw1140xh150cm copy

រដ្ឋនឹងជួយចំនួន«៣០ម៉ឺនរៀល»និងបង់ទឹកភ្លើង២ខែដល់ក្រុមគ្រួសារធ្វើ​ចត្តាឡីស័កនៅ«តំបន់បិទខ្ទប់»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ យោងតាមវិធានការអន្តរគមន៍ជួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងគ្រាលំបាកនេះ រដ្ឋនឹងចូលរួមជួយសម្រួលដល់ក្រុមគ្រួសារធ្វើ​ចត្តាឡីស័កនៅ«តំបន់បិទខ្ទប់» (Lockdown) តាមរយៈជូនទឹកប្រាក់ចំនួន ៣០ម៉ឺនរៀល ក្នុងមួយគ្រួសារ និងបង់ថ្លៃទឹក-ភ្លើងក្នុងកម្រិតសមរម្យមួយរយៈពេល០២ខែ ក៏ដូចជាអាហារមួយចំនួនថែមទៀត។ នេះបើយោងតាមប្រសាសន៍របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ មេសា ឆ្នាំ២០២១នេះ។

ជាមួយគ្នានេះ ចំពោះគ្រួសារដែលមានសមាជិកវិជ្ជមានជំងឺកូវីដ-១៩ និងគ្រួសារដែលមានសមាជិកទទួលមរណភាពដោយសារកូវីដ រាជរដ្ឋាភិបាលក៏បានចូលរួមជ្រោមជ្រែងដោយយកចិត្តទុកដាក់ផងដែរ។ ដោយរដ្ឋធានាបង់ថ្លៃទឹកភ្លើង រយៈពេល ០៥ខែជូន«គ្រួសារដែលមានសមាជិកស្លាប់ដោយកូវីដ» និងធានាបង់ថ្លៃទឹកភ្លើង ០៣ខែសម្រាប់គ្រួសារ ដែលមានសមាជិកបានឆ្លងជំងឺកូវីដ-១៩។

គួររំលឹកថា ខណៈអាជ្ញាធររាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ សម្រេចបិទខ្ទប់ (Lockdown) តំបន់មួយចំនួនដែលមានការរាតត្បាតខ្លាំងនៃជំងឺកូវីដ-១៩ ក្រោយរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន ៦៣១នាក់ ដែលបានឆ្លងជំងឺកូវីដ-១៩ធ្ងន់ធ្ងរ នៅក្នុងខណ្ឌចំនួន០៣ ក្នុងរាជធានីភ្នំពេញ ក្នុងនោះមានខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។

ក្នុង«តំបន់បិទខ្ទប់»មួយចំនួនទាំងនោះមាន៖ ខណ្ឌមានជ័យ (បិទសង្កាត់ស្ទឹងមានជ័យ១ និង សង្កាត់ស្ទឹងមានជ័យ២ )។ ខណ្ឌសែនសុខ ( បិទភូមិទ្រង់មាន់ នៃសង្កាត់អូរបែកក្អម )។ ខណ្ឌពោធិសែនជ័យ ( បិទភូមិត្រពាំងថ្លឹង២ , ភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១ ) ( បិទភូមិចំការឪឡឹក១ , ភូមិប៉ប្រកខាងត្បូង , ភូិមប៉ប្រកខាងជើង និង ភូមិត្រពាំងល្វា១ នៃសង្កាត់កាកាបទី១ , បិទភូមិចំការឪឡឹកទី១ នៃសង្កាត់កាកាបទី២ ។

សូមបញ្ជាក់ថា ការសម្រេចរបស់អាជ្ញាធរក្នុង«វិធានការបិទខ្ទប់តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ» គឺធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា កាលពីយប់ថ្ងៃទី០៩ មេសា បានរកឃើញករណីឆ្លងកូវីដ-១៩ថ្មី រហូតទៅដល់ ៦៣១នាក់។ ដូច្នេះ រយៈពេលត្រឹមតែមួយថ្ងៃ និងមួយយប់ អាជ្ញាធររាជធានីភ្នំពេញ បានរកឃើញអ្នកវិជ្ជមានកូវីដ ខ្ទង់ប្រមាណ ១២០៧នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង