Cctimesw1140xh150cm copy

«បុរសជាងធ្វើតុទូ»វ័យ២០ឆ្នាំម្នាក់រកឃើញថាមានវិជ្ជមានកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានរកឃើញបុរសម្នាក់ជា«ជាងធ្វើតុទូ»នៅម្ដុំផ្សារត្រពាំងខ្លឹង» អាយុ ២០ឆ្នាំ បានឆ្លងជំងឹកូវីដ-១៩ មានអាសយដ្ឋាននៅភូមិស្រះសំបួរ ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។

យោងតាមរដ្ឋបាលខេត្ដដដែល បានបញ្ជាក់ថា បុរសដែលជា «ជាងធ្វើតុទូ» មានឈ្មោះ ឃីម សុប៉ិន ជាករណីឆ្លងពាក់ព័ន្ធនឹង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»នេះ ហើយបច្ចុប្បន្ន ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។

ជាមួយគ្នានេះ អាជ្ញាធរក៏បានចុះធ្វើការស្រាវជ្រាវប្រវត្តិនៃការឆ្លងកូវីដខាងលើនេះ ជាជាងធ្វើតុទូ «នៅម្ដុំផ្សារត្រពាំងខ្លឹង» និងស្នាក់នៅបន្ទប់មានគ្នា ០៣នាក់ ជាមួយនឹងស្ត្រីម្នាក់ដែលរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១។

គួរកត់សម្គាល់ថា នៅថ្ងៃទី០៥ ខែមេសានោះ ស្រ្តីវិជ្ជមានកូវីដ១៩ មិនដឹងខ្លួនថា មានផ្ទុកវីរុស បានរស់នៅបន្ទប់ជាមួយគ្នានឹងជាងធ្វើតុទូ ឈ្មោះ ឃីម សុប៉ិន។ ក្រោយមក បុរសវិជ្ជមានកូវីដដដែល ក៏បានធ្វើដំណើរដោយម៉ូតូផ្ទាល់ខ្លួនមកស្រុកកំណើត ដោយបានឈប់ចាក់សាំងនៅម្ដុំ«ផ្សារដីហុយ» ហើយពេលមកដល់ផ្ទះ គាត់មិនបានចេញទៅណាទេ ក្រៅពីស្និទ្ធស្នាលជាមួយម្តាយ បងស្រី និងក្រុមគ្រួសារ ចំនួន ០៤នាក់។

ដោយឡែក អ្នកពាក់ព័ន្ធប៉ះពាល់ដោយផ្ទាល់ជាមួយជាងធ្វើតុទូខាងលើ មានចំនួនទាំង ០៤នាក់ខាងលើ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅ«មណ្ឌលចត្តាឡីស័កវិទ្យាល័យកំពង់ធំ» និងបានយកសំណាកបញ្ជូនទៅ «វិទ្យាស្ថានប៉ាស្ទ័រ» ដោយទទួលបានលទ្ធផលអវិជ្ជមាន(លើកទី១)៕ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង