Yearendyearend1140x150
Img 0571

​អ្នកដែលពាក់ព័ន្ធនឹង«ផ្សារដើមគ​»នៅថ្ងៃទី២មេសាគួរទៅធ្វើតេស្តរកកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
ប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរ និងអ្នកដើរផ្សារទៅ«ផ្សារដើមគ»​ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១​ គួរតែឆាប់ទៅធ្វើតេស្តសុខភាពរកមេរោគកូវីដ-១៩ ជាបន្ទាន់ ព្រោះជាទីតាំងដែលអ្នក​ជំងឺកូវីដ-១៩ បានទៅដើរទៅទិញបន្លែ ត្រី និងសាច់ នៅ«ផ្សារដើមគ» រាជធានីភ្នំពេញ។ 

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់មានការពាក់ព័ន្ធជាមួយប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរ និងអ្នកដើរផ្សារទៅ«ផ្សារដើមគ»​ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១​ គួរតែឆាប់ទៅធ្វើតេស្តសុខភាពរកមេរោគកូវីដ-១៩ ជាបន្ទាន់ ព្រោះជាទីតាំងដែលអ្នក​ជំងឺកូវីដ-១៩ បានទៅដើរទៅទិញបន្លែ ត្រី និងសាច់ នៅផ្សារដើមគ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

បើតាមសេចក្ដីជូនដំណឹងដែលកើតមាននៅទីតាំងខាងលើ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាពាក់ម៉ាស់ រក្សាគម្លាត ពេលទៅផ្សារ និងជាអ្នកលក់ដូរ និងអ្នករស់នៅក្នុង«ផ្សារដើមគ​» នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១​ គួរទៅធ្វើតេស្តរកកូវីដឱ្យបានទាំងអស់គ្នា ហើយដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ​ប្រសិនបើមានអាការៈមិនស្រួលខ្លួន។

ជាមួយគ្នានេះដែរ បើមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យខេត្តដែលនៅជិតបំផុតដូចជា នៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត សាលាបឋមសិក្សា សុភមង្គល ស្ថិតក្នុងភូមិតាងួនទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ឱ្យបានលឿនតាមដែលអាចធ្វើបាន ហើយសម្រាប់ពត៌មា​នបន្ថែម សូមទាក់ទងលេខ ១១៥។

គួររំលឹកថា អ្នកដែលស្ម័គ្រចិត្តទៅធ្វើតេស្ត សូមកុំភ្លេច​ភ្ជាប់អត្តសញ្ញាណបណ្ឌផ្ទាល់ខ្លួនទៅជាមួយផង និងពាក់ម៉ាសជាប្រចាំ បន្ទាប់ពីអញ្ជើញទៅធ្វើតេស្តសុខភាពរួចរាល់ហើយ សូមបន្តធ្វើការផ្ដាច់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ ផ្សារដើមគ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង