Cctime 6monthsfree desktop
Cc times  web banner kh (2)

លោកអភិបាលខេត្តត្បូងឃ្មុំដាក់ចេញវិធានការ«ហាមការធ្វើដំណើរចេញពីផ្ទះចាប់ពីម៉ោង៨យប់ដល់ម៉ោង៦ព្រឹក»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ  

ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានដាក់ចេញវិធានការរឹតត្បិតការធ្វើដំណើរចេញពីលំនៅដ្ឋាន ឬទីសំណាក់បច្ចុប្បន្ន ក្នុងភូមិសាស្ត្រ ខេត្តត្បូងឃ្មុំ ក្នុងចន្លោះម៉ោង៨យប់ ដល់ម៉ោង៦ព្រឹក រយៈពេល១៤ថ្ងៃ ពោលគឺ ចាប់ម៉ោង០០ ថ្ងៃទី០៧ ខែមេសា រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ស្តីពីការបង្កើតអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យ ថាមានផ្ទុកជំងឺកូវីដ១៩ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នេះ។

ដូចនេះ លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្ត បានចេញនូវសម្រេចរដ្ឋបាលខេត្តត្បូងឃ្មុំ ហើយក៏បានដាក់ចេញនូវវិធានការរដ្ឋបាល ដើម្បីហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល បិទផ្អាកដំណើរការរមណីយដ្ឋានទេសចរណ៍ និងផ្អាករាល់ការជួបជុំផ្សេងៗ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃផងដែរ គឺធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង