Cctimesw1140xh150cm copy

បុរសជនជាតិចិនអាយុ៤២ឆ្នាំម្នាក់ ស្លាប់ដោយសារកូវីដ១៩

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រូបតំណាង 

ភ្នំពេញ៖ បុរសជាជនជាតិចិនម្នាក់ អាយុ៤២ឆ្នាំ រស់នៅក្នុងអគារ Prince Tower សង្កាត់វាលវង់ រាជធានីភ្នំពេញ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅយប់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១។ នេះបើតាមការប្រកាសផ្លូវការរបស់ក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល បានឱ្យដឹងថា បុរសម្នាក់នេះស្លាប់សារតែជំងឺកូវីដ និងដោយសារតែស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកពេទ្យដំបូង តម្រូវឱ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយផ្លូវដង្ហើមតាំងពីថ្ងៃចូលសម្រាកពេទ្យដំបូង ទោះបីជាក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចជួយអ្នកជំងឺបាន ហើយស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ ដែលបណ្តាលឱ្យគាត់ស្លាប់បាត់បង់ជីវិត នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២២៖០០នាទី។

សូមជម្រាបជូនថា អ្នកជំងឺម្នាក់នេះ ត្រូវបានរកឃើញវិជ្ចមានជំងឺកូវីដ១៩ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ 

ក្រសួងសុខាភិបាល បានបញ្ជាក់ថា បុរសជនជាតិចិន អាយុ៤២ឆ្នាំ ខាងលើនេះ បានស្លាប់ដោយសារខ្សោយសួតធ្ងន់ធ្ងរ និងរលាកសួតសងខាងដោយសារជំងឺកូវីដ១៩។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ២៧៥២នាក់ ជាសះស្បើយចំនួន ១៧៤៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៩៧៩នាក់ ហើយករណីស្លាប់ ២១នាក់៕ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង