Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

កូវីដ៖ករណីឆ្លងទី១ដំបូងក្នុងខេត្តរតនគិរីលើបុរសម្នាក់វ័យ៣១ឆ្នាំ

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

រតនគិរី៖ រដ្ឋបាលខេត្តរតនគិរី នៅយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នេះ យោងតាមលទ្ធផលវត្ថុវិភាគសំណាកពីវិទ្យាស្ថានសុខភាពសាធារណៈ បានបង្ហាញលទ្ធផលវិជ្ជមានមេរោគកូវីដ-១៩ លើកដំបូងជា«ករណីទីមួយ»នៅក្នុងខេត្តរតនគិរី លើបុគ្គលម្នាក់ ឈ្មោះ ញឹក សុជា ភេទប្រុស អាយុ ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។

តាមការស្រាវជ្រាវ បុរសដែលវិជ្ជមានកូវីដខាងលើនេះ បានធ្វើដំណើរមកពីភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីរស់នៅជាមួយប្រពន្ធនៅស្រុកតាវែង ខេត្តរតនគិរី កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ តាមមធ្យោបាយរថយន្តផ្ទាល់ខ្លួន។

តាមការបញ្ជាក់បន្ថែមនោះ បុរសខាងលើឈ្មោះ ញឹក សុជា មុនមករស់នៅជាមួយប្រពន្ធនោះ នៅថ្ងៃទី១៤ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ខ្លួនបានដើរលេងភ្លេង និងទំនាក់ទំនងជាមួយបងប្អូន មិត្តភ័ក្ត្រមួយចំនួននៅក្នុងខេត្តក្រចេះ។ បន្ទាប់មក នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានធ្វើដំណើរមកខេត្តរតនគិរី ដល់ចំណុចអូរពងមាន់ឈប់រថយន្តទិញទឹក (មិនចុះពីឡាន) បន្ទាប់មកបាន ចុះចាក់ប្រេង និងទិញបាយម្ហូបនៅចំណុចអូរចេញ ភូមិតាអង ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី និងបន្តដំណើរដល់ស្រុកតាវែង និងបានដាក់ចត្តាឡីស័កដោយខ្លួនរយៈពេល ១៤ថ្ងៃ ដោយមានកិច្ចសន្យាជាមួយ អាជ្ញាធរមានសមត្ថកិច្ច។

រហូតដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ដោយមានការសង្ស័យ បុរសខាងលើក៏បានទៅទាក់ទងជាមួយមន្ត្រីសុខាភិបាល ដើម្បីចុះយកសំណាករបស់ខ្លួន និងទាំងប្រពន្ធរបស់ខ្លួនផងដែរ។ លទ្ធផលវិភាគនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញថា ខ្លួនជាប្តីឈ្មោះ ញឹក សុជា មានផ្ទុកមេរោគកូវីដ-១៩ ដោយឡែកប្រពន្ធអវិជ្ជមានកូវីដ-១៩។

នេះជាករណីឆ្លងលើកទីមួយនៅក្នុងខេត្ត ហេតុនេះរដ្ឋបាលខេត្តរតនគិរី បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលមានជាប់ពាក់ព័ន្ធនឹងបុគ្គលឈ្មោះ «ញឹក សុជា» ដែលមានទីតាំងដូចបានជម្រាបជូនខាងលើ គិតចាប់ពីថ្ងៃទី១៤ ខែមីនា រហូតដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ សូមសហការផ្តល់ព័ត៌មាន ដើម្បីមន្ត្រីជំនាញ បានចុះយកវត្ថុវិភាគ និងត្រូវដាក់ចត្តាឡីស័កខ្លួនឯងចំនួន ១៤ថ្ងៃ ក្នុងករណីមានអាការសង្ស័យ ឬការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានជូនអាជ្ញាធរ ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥៩៥ ៧៧៨ ៨ និង ០៩២ ១២១ ៣៨៣ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលជាសហគមន៍ជាបន្តបន្ទាប់៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង