681 ezgif.com resize
Swift cc time

រដ្ឋាភិបាលចេញអនុក្រឹត្យបង្កើត«ក្រុងបូកគោ»នៃខេត្តកំពត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ រដ្ឋមន្ត្រីនៃកម្ពុជា សម្តេចហ៊ុន សែន នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានចេញអនុក្រឹត្យស្ដីពី«ការបង្កើតក្រុងបូកគោ នៃខេត្តកំពត» ដោយកាត់យកឃុំចំនួន៣ ពីស្រុកទឹកឈូ ខេត្តកំពត។ 

យោងតាមអនុក្រឹត្យ«ការបង្កើតក្រុងបូកគោ នៃខេត្តកំពត» បានកំណត់ថា ត្រូវបានបង្កើតក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យកឃុំចំនួន០៣ ពីស្រុកទឹកឈូ គឺ១) ឃុំបឹងទូក ២) ឃុំកោះតូច និង ៣) ឃុំព្រែកត្នោត ដែលមានព្រំប្រទល់«រដ្ឋបាលក្រុងបូកគោ» ត្រូវបានកំណត់ដូចដែលចែងមាននៅក្នុងផែនទី ជាឧបសម្ព័ន្ធនៃអនុក្រឹត្យនោះ។

គួររំលឹកថា ក្រុងបូកគោនេះ មានសង្កាត់ចំនួន០៣ គឺសង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត។ ចំណែកឯទីតាំងរដ្ឋបាល ក្រុងបូកគោ ត្រូវស្ថិតនៅក្នុងសង្កាត់បឹងទូក។ ម្យ៉ាងវិញទៀត ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងបូកគោ ត្រូវអនុលោមតាម«ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ»។

ដោយឡែក ការកំណត់ចំនួនសមាជិក«ក្រុមប្រឹក្សាក្រុងបូកគោ» និង«ក្រុមប្រឹក្សាស្រុកទឹកឈូ» ត្រូវអនុលោមតាម មាត្រា១៨ថ្មី នៃច្បាប់ស្តីពី ការគ្រប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមាត្រា៣ថ្មី នៃច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ៕


Khcct banner

អត្ថបទទាក់ទង