Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

BREAKING៖កម្ពុជារកឃើញករណីឆ្លងកូវីដថ្មីចំនួន ១០៥នាក់ និងជាសះស្បើយ៤នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែមីនានេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១០៥នាក់បន្ថែមទៀត ដែល១០៤នាក់ជាអ្នកជាប់ពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងជាសះស្បើយចំនួន ០៤នាក់ផងដែរ។

ក្នុងចំណោមអ្នកឆ្លងថ្មី ទាំង១០៥នាក់ខាងលើ មានម្នាក់ជាអ្នកដំណើរចូលកម្ពុជា (មិនមែនជាពលករខ្មែរមកពីថៃ) និងចំនួន ១០៤នាក់ទៀត មានអាសយដ្ឋាននៅរាជធានីភ្នំពេញឆ្លងច្រើនជាងគេនៅថ្ងៃនេះ ដែលមានចំនួនអ្នកឆ្លងរហូតទៅដល់ ៤៥នាក់ ហើយនៅខេត្តព្រះសីហនុ ៣៤នាក់ , ខេត្តស្វាយរៀង ១៩នាក់, ខេត្តព្រៃវែង ០២នាក់, ខេត្តកំពង់ចាម ០២នាក់, តាកែវ ០១នាក់ និងខេត្តត្បូងឃ្មុំ ០១នាក់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ២៣៧៧នាក់ ជាសះស្បើយចំនួន ១១៧៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១១៨៦នាក់ ហើយករណីស្លាប់ ១១នាក់៕




ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង