Cctimesw1140xh150cm copy

អាជ្ញាធរចាត់វិធានការបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងពាក់ព័ន្ធក្នុងផ្សារធំកំពង់ចាម​ និងផ្សារសាមគ្គី

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
អាជ្ញាធរចាត់វិធានការបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងពាក់ព័ន្ធក្នុងផ្សារធំកំពង់ចាម​ និងផ្សារសាមគ្គី (ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម)

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា នៅរសៀលម្សិលមិញថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ មានសកម្មភាពនៃការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារធំកំពង់ចាម​ និងផ្សារសាមគ្គី​ ស្ថិតនៅក្រុងកំពង់ចាម​ តាមវិធានរបស់ក្រសួងសុខាភិបាល បន្ទាប់ពីមានជាប់ពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានកូវីដ-១៩ នៅខេត្តត្បូងឃ្មុំ បានចូលមកទិញរបស់របរប្រើប្រាស់នៅក្នុងផ្សារខាងលើនេះ កាលពីពេលកន្លងមក។ 

សកម្មភាពនៃការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារធំកំពង់ចាម​ និងផ្សារសាមគ្គីខេត្តកំពង់ចាមនេះ មានឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យ បន្ទាប់ពីរកឃើញនៅផ្សារទាំងពីរខាងលើនេះ មានអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ជាមួយគ្រួសារ «លោក វ៉ាន់ ណាក្រូ» ប្រធានការិយាល័យសុខាភិបាលនៃស្នងការដ្ឋាន«ខេត្តត្បូងឃ្មុំ» ដែលមានវិជ្ជមានកូវីដ-១៩។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តកំពង់ចាម សម្រេចផ្អាកដំណើរអាជីវកម្ម តូបលក់ដូរចំនួន ០៩ទីតាំង ស្ថិតនៅផ្សារធំ និង ០១ទីតាំងទៀត ស្ថិតនៅផ្សារសាមគ្គី ក្រុងកំពង់ចាម និងបានស្រាវជ្រាវនាំអ្នកជាប់ពាក់ព័ន្ធ យកទៅធ្វើជាចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្តក្នុងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម។ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង