Cctimesw1140xh150cm copy

អ្នកដែលពាក់ព័ន្ធនឹង«ហាង KOI»សាខាបឹងកេងកង គួរទៅធ្វើតេស្តរកកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់មានការពាក់ព័ន្ធជាមួយអ្នកធ្វើការនៅ និងធ្លាប់ទៅ«ហាង KOI»សាខាបឹងកេងកង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាល្ងាចម៉ោង ០៤ និង៥១នាទី គួរតែឆាប់ទៅធ្វើតេស្តសុខភាពរកមេរោគកូវីដ-១៩ ជាបន្ទាន់ ព្រោះជាទីតាំងដែលព្រោះអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានចូលទៅ«ហាង KOI សាខាបឹងកេងកង» ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៨០D, ផ្លូវ៦៣ (ត្រសក់ផ្អែម) កែងផ្លូវលេខ ២៩៤, សង្កាត់បឹងកេងកង១, ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើតាមសេចក្ដីជូនដំណឹងដែលកើតមាននៅទីតាំងខាងលើ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅចូលហូប ឬអង្គុយរង់ចាំនៅ«ហាង KOI»សាខាបឹងកេងកង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាល្ងាចម៉ោង ០៤ និង៥១នាទី គួរទៅធ្វើតេស្តរកកូវីដឱ្យបានទាំងអស់គ្នា ហើយដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ​ប្រសិនបើមានអាការៈមិនស្រួលខ្លួន។

ជាមួយគ្នានេះដែរ បើមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យខេត្តដែលនៅជិតបំផុតដូចជា នៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត សាលាបឋមសិក្សា សុភមង្គល ស្ថិតក្នុងភូមិតាងួនទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ឱ្យបានលឿនតាមដែលអាចធ្វើបាន ហើយសម្រាប់ពត៌មា​នបន្ថែម សូមទាក់ទងលេខ ១១៥។

គួររំលឹកថា អ្នកដែលស្ម័គ្រចិត្តទៅធ្វើតេស្ត សូមកុំភ្លេច​ភ្ជាប់អត្តសញ្ញាណបណ្ឌផ្ទាល់ខ្លួនទៅជាមួយផង និងពាក់ម៉ាសជាប្រចាំ បន្ទាប់ពីអញ្ជើញទៅធ្វើតេស្តសុខភាពរួចរាល់ហើយ សូមបន្តធ្វើការផ្ដាច់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕

ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅចូលហូប ឬអង្គុយរង់ចាំនៅ«ហាង KOI»សាខាបឹងកេងកង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាល្ងាចម៉ោង ០៤ និង៥១នាទី គួរទៅធ្វើតេស្តរកកូវីដឱ្យបានទាំងអស់គ្នា។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង