ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៨ មីនានេះ បានចេញសេចក្ដីប្រកាសថា បិទការចេញ-ចូលជាបណ្តោះអាសន្ន នៅទីតាំងក្នុង និងក្រៅបរិវេណជុំវិញ«ផ្សារស្ទឹង» និង«មន្ទីរសម្រាកព្យាបាល និងសម្ភពផ្សារស្ទឹង» ដែលទីតាំងទាំងពីរ ស្ថិតនៅក្នុងភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដម្នាក់ កាលពីថ្ងៃទី២៧ មីនា ធ្លាប់បានពាក់ព័ន្ធនៅទីតាំងទាំងពីរខាងលើនោះ។
សូមបញ្ជាក់ថា អាជ្ញាធរខេត្ត សម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ននៅទីតាំងទាំងពីរខាងលើនេះ ចាប់ពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១នេះ រហូតដល់មានសេចក្តីសម្រេចជាថ្មី ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៃ«ព្រឹត្តិការណ៍ ២០កុម្ភៈ»។