Cctimesw1140xh150cm copy

ព្រឹកនេះក្រសួង០២រួមគ្នាធ្វើសន្និសីទសារព័ត៌មានស្ដីពី«ច្បាប់ស្ដីទប់ស្កាត់ការឆ្លងកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌(រូបភាពក្រសួងព័ត៌មាន) 

(ភ្នំពេញ)៖ បន្តិចទៀតនេះ នៅវេលាម៉ោងប្រមាណ០៩ ព្រឹក ក្រសួងសុខាភិបាល រួមគ្នាជាមួយក្រសួងយុត្តិធម៌នឹងធ្វើសន្និសីទសារព័ត៌មានស្ដីពី“ ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត” ដែលនឹងប្រព្រឹត្តទៅនៅទីស្ដីការក្រសួងសុខាភិបាល។

សន្និសីទនេះធ្វើឡើងដើម្បីបង្ហាញពីគោលបំណង និងភាពច្បាប់ចាំបាច់នៃការបង្កើតឡើងនៃច្បាប់ «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ដែលនឹងមានការអញ្ជេីញចូលរួមដោយឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម កើត រិទ្ឋ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។

សូមជម្រាបជូនថា ច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ។ ច្បាប់នេះមាន ៦ជំពូក និង១៨មាត្រា៕ 



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង