សៀមរាប ៖ នាវេលាម៉ោង ១៤ និង៣៦នាទី ថ្ងៃ ទី ១៥ ខែមករា ឆ្នាំ២០២១ នៅចំនុចផ្ទះជួល ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ ស្វាយ ដង្គំ ក្រុង/ខេត្ត សៀមរាបជនបរទេសម្នាក់បានស្លាប់។
ជនរងគ្រោះឈ្មោះ DE GORGUETTE D ARGOEUVES THIERRY FRANCOIS RAYMOND ភេទប្រុស កើតថ្ងៃទី១៧-០៤-១៩៥៣ ជនជាតិ បារាំង កាន់លិខិតឆ្លងដែនលេខ … មុខរបរ គ្រូបង្រៀន ស្នាក់នៅ ទីតាំង កេីតហេតុខាងលើ ។
ផ្អែកតាមការ ស្រាវជ្រាវរបស់ សមត្ថកិច្ចជំនាញ និង លោកគ្រូ ពេទ្យអមតុលាការបានសន្និដ្ឋានថា ៖ ជនរងគ្រោះស្លាប់ដោយសារ ជម្ងឺ ទឹកនោមផ្អែមដំណាក់កាលចុងក្រោយ ។សាកសព ត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី នៅ វត្តប្រាសាទគោកចក ៕

