Img 1426
Swift cc time

លោក ទីវ តារារិទ្ធ ជម្នះរាល់ឧបសគ្គក្នុងការជិះកង់ឆ្លងទ្វីបសរុប៤០ប្រទេស រៃអង្គាសថវិកាជួយកុមារកម្ពុជា

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖លោក ទីវ តារារិទ្ធិ អ្នកជិះកង់ផ្សងព្រេងដើម្បីកុមារកម្ពុជា បានត្រឡប់មកមាតុប្រទេសវិញ នាថ្ងៃទី២២ មិថុនា។ លោក ទីវ តារារិទ្ធិ ចាប់ផ្ដើមបេសកកម្មជិះកង់ឆ្លងទ្វីប ដើម្បីកុមារកម្ពុជានេះ កាលពីថ្ងៃទី៦ មិថុនា ឆ្នាំ២០២៤ ដោយបានចេញដំណើរពីមន្ទីរពេទ្យកុមារអង្គរ ហើយឆ្លងកាត់ប្រទេសនៅទ្វីបអាស៊ី ទ្វីបអឺរ៉ុប និងទ្វីបអាហ្រ្វិកខាងត្បូង សរុប៤០ប្រទេស លើចម្ងាយផ្លូវជាង ៦ម៉ឺនគីឡូម៉ែត្រ។

អ្នកជិះកង់វ័យ ៣៦ឆ្នាំរូបនេះ មិនទាន់សម្រេចគោលដៅក្នុងការរៃថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផាឡើយ។ លោក ទីវ តារារិទ្ធិ បញ្ជាក់ថា ដំណើររៃអង្គាសថវិកានេះ គឺនៅខ្វះ ៣ម៉ឺនដុល្លារទៀត ទើបគ្រប់២៥ម៉ឺនដុល្លារ ដែលជាគោលដៅនៃបេសកកម្មនេះ។ យ៉ាងណាមិញ លោក ទីវ តារារិទ្ធិ នឹងបន្តជិះកង់ពីភ្នំពេញទៅខេត្តសៀមរាប ដើម្បីរៃថវិកាបង្គ្រប់ ២៥ម៉ឺនដុល្លារ។

Khcct banner

អត្ថបទទាក់ទង