Khmer suport khmer cc time

【បទសម្ភាសន៍】ពីការបោះឆ្នោតពាក់កណ្តាល​អាណត្តិនៅអាម៉េរិក ដោយបក្សលោក ត្រាំ ចាញ់ឆ្នោត

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ពលរដ្ឋអាម៉េរិក នៅថ្ងៃទី ៤ វិច្ឆិកា ឆ្នាំ២០២៦នេះ ម៉ោងនៅកម្ពុជា បានចេញទៅបោះឆ្នោតពាក់កណ្តាល​អាណត្តិ ឬហៅថា Midterms ដើម្បី​ជ្រើសរើសគណបក្សគ្រប់គ្រង​សភា​ ក្នុងរយៈពេល ២ឆ្នាំ​ចុងក្រោយនៃការកាន់អំណាចរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ ជាលទ្ធផលបឋម សាធារណរដ្ឋ​របស់លោកត្រាំ បានបាត់បង់អាសនៈទាំងអាសនៈនៅក្នុង រដ្ឋសភា ព្រឹទ្ធសភា។

ក្នុងបទសម្ភាសន៍ជាមួយ ស៊ីស៊ីថាមស៍ លោក ម៉ែន គឹមសេង អតីតអ្នកយកព័ត៌មាននៃវីអូអេ នៅអាម៉េរិក មើលឃើញថា ក្នុងរយៈពេល២ឆ្នាំ​ចុងក្រោយក្នុងអាណត្តិ អំណាចរបស់លោក ដូណាល់ ត្រាំ អាចនឹងធ្លាក់ចុះ ហើយនយោបាយអាម៉េរិក នឹងប្រែប្រួល ដែលនាំឱ្យនយោបាយការបរទេសអន្តរជាតិ អាចនឹងប្រែប្រួលដូចគ្នាដែរ។

Khcct banner

អត្ថបទទាក់ទង