ភ្នំពេញ៖ចាប់ពីថ្ងៃទី១៥ ខែមិថុនានេះទៅ រាជរដ្ឋាភិបាលកម្ពុជា នឹងលើកលែង«ទិដ្ឋាការ»សម្រាប់ប្រជាពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែន PRC អាចចូលមកកម្ពុជាដោយមិនចាំបាច់ស្នើសុំទិដ្ឋាការ និងអាចស្នាក់នៅរយៈពេល ១៤ថ្ងៃ ព្រមទាំងអាចចូលចេញបានច្រើនដង។ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ សារព័ត៌មាន ស៊ីស៊ីថាមស៍ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រកាសត្រៀមរួចរាល់សម្រាប់ស្វាគមន៍ភ្ញៀវចិន និង ធានាថា ទទួល«ទេសចរចិន»ពេលមកដល់កម្ពុជាមានអារម្មណ៍ដូចនៅ«ផ្ទះខ្លួនឯង»។ជាបន្តសូមស្តាប់បទសម្ភាសន៍៖