681 ezgif.com resize
Swift cc time

កូរ៉េខាងជើងបាញ់គ្រាប់ផ្លោងមិនស្គាល់អត្តសញ្ញាណមួយគ្រាប់ចេញពីភាគខាងលិច

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ព្យុងយ៉ាង៖ កូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោងមិនស្គាល់អត្តសញ្ញាណមួយគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសកូរ៉េខាងជើងនៅថ្ងៃអង្គារនេះ ដោយគ្រាប់ផ្លោងដែលបាញ់ចេញពីកូរ៉េខាងជើងនេះនៅមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយនោះទេ។នេះបើយោងតាមសេនាធិការចម្រុះកូរ៉េខាងត្បូងបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅរសៀលនេះ។

បើតាមតាមសេនាធិការចម្រុះកូរ៉េខាងត្បូងប្រសិនបើនេះជាការបាញ់មីស៊ីល វានឹងក្លាយជាលើកដំបូងចាប់តាំងពីថ្ងៃទី ១៩ ខែមេសា ដែលកូរ៉េខាងជើងបានសាកល្បងមីស៊ីលបាលីស្ទិកចម្ងាយខ្លីជាច្រើនគ្រាប់ ដែលបំពាក់ដោយគ្រាប់បែកចង្កោម ដោយនៅដើមខែមេសា ទីក្រុងព្យុងយ៉ាងក៏បាននិយាយថា ខ្លួនបានសាកល្បងក្បាលគ្រាប់គ្រាប់បែកចង្កោមថ្មីមួយនៅលើមីស៊ីលបាលីស្ទិក និងជាប្រភេទអាវុធអេឡិចត្រូម៉ាញ៉េទិច៕

Khcct banner

អត្ថបទទាក់ទង