681 ezgif.com resize
Swift cc time

លោក ស៊ី ជិនពីង ផ្ញើសារអបអរលោក តូ ឡាំ ជាប់ជាប្រធានរដ្ឋថ្មីវៀតណាម និងប្តេជ្ញាពង្រឹងចំណងមិត្តភាពកាន់តែរឹងមាំ

CHINA-CAMBODIA HOTLINE
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖លោក ស៊ី ជិនពីង (Xi Jinping) អគ្គលេខាធិការបក្សកុម្មុយនីស្តចិន និង ជាប្រធានាធិបតីចិន បានផ្ញើសារអបអរសាទរ ចំពោះលោក តូ ឡាំ (To Lam) ក្នុងឱកាសលោកត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងសារលិខិតនោះ លោក ស៊ី ជិនពីង បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងចិន និងវៀតណាម គឺជា «សហគមន៍វាសនារួមដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ»។

តាមការរាយការណ៍របស់កាសែត CCTV+ លោក ស៊ី បានបង្ហាញពីការត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយលោក តូ ឡាំ ដើម្បីជំរុញបុព្វហេតុសង្គមនិយម ក៏ដូចជាបង្កើនស្ថិរភាព និង ថាមពលវិជ្ជមានសម្រាប់តំបន់ និងពិភពលោក។ លោកបានបន្តថា ចាប់តាំងពីដើមឆ្នាំនេះមក ភាគីទាំងពីរបានរក្សានូវការទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ និងបន្តជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ ដែលបង្ហាញយ៉ាងច្បាស់នូវមិត្តភាពដ៏ស៊ីជម្រៅក្នុងនាមជា «សមមិត្តផង និងជាបងប្អូនផង»។

លោកស៊ី គូសបញ្ជាក់ថា លោកផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ហើយត្រៀមខ្លួនធ្វើការជាមួយថ្នាក់ដឹកនាំវៀតណាម ដើម្បីជំរុញការស្តារជាតិឡើងវិញ វឌ្ឍនភាពសង្គមនិយម និងផ្តល់ផលប្រយោជន៍កាន់តែប្រសើរដល់ប្រជាជនទាំងពីរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ៧ មេសា សភាវៀតណាម បានបោះឆ្នោតរៀបចំក្បាលម៉ាស៊ីនរដ្ឋាភិបាលថ្មី ដោយក្នុងនោះ លោក តូ ឡាំ (To Lam) ជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងប្រធានរដ្ឋ លោក ឡេ មិញហ៊ុង (Le Minh Hung) ជានាយករដ្ឋមន្ត្រី លោក ត្រាន ថាញ់មាន (Tran Thanh Man) ជាប្រធានរដ្ឋសភា៕

លោក តូ ឡាំ(To Lam)
លោក ឡេ មិញហ៊ុង  (Le Minh Hung)
លោក ត្រាន ថាញ់មាន (Tran Thanh Man) 


Khcct banner

អត្ថបទទាក់ទង