681 ezgif.com resize
Swift cc time

ក្រសួងបរិស្ថានផ្តល់«ធុងសំរាម»ជូនគ្រប់សាលារៀន វត្តអារាម មូលដ្ឋានសុខាភិបាល ទូទាំងខេត្តក្រចេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ក្រចេះ៖ក្រសួងបរិស្ថាន នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ បានផ្តល់ជូន ធុងសំរាម សរុបរួម ចំនួន ២០៦០ធុង ដើម្បីធ្វើការបែងចែកជូនធុងសំរាម ចំនួន ៣ធុងសំរាម ដល់សាលារៀន ចំនួន ៤០២សាលា, វត្តអារាម ចំនួន ២០៧វត្ត និង មូលដ្ឋានសុខាភិបាល ៦១កន្លែង នៅទូទាំងខេត្តក្រចេះ និងផ្តល់ជូន ៥០ធុងសំរាមសម្រាប់ចូលរួម លើកកម្ពស់សោភ័ណភាពនិងអនាម័យបរិស្ថានក្នុងពិធីបុណ្យទន្លេលើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៦ ខាងមុខនៅក្រុងក្រចេះខេត្តក្រចេះ។

ការផ្តល់ជូនធុងសំរាមនេះ ធ្វើឡើងក្នុងគោលបំណង សំខាន់ក្នុងអប់រំប្រជាពលរដ្ឋឱ្យចេះទុកដាក់ និងញែកសំរាមតាមប្រភេទសំរាម និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានអាចមានកន្លែងទុកដាក់សំរាមបានត្រឹមត្រូវ ក្នុងធុងតាមសាលារៀន មណ្ឌលសុខភាព និងវត្តអារាមបាន។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន នៅក្នុងឆ្នាំ២០២៥កន្លងមកនេះ បានផ្តល់ធុងដាក់សំរាមសម្រាប់ញែកសំណល់ ជាពិសេសសំណល់ប្លាស្ទិក សរុប ១១,៧៦១ ធុង ដល់សាលារៀន មូលដ្ឋានសុខាភិបាល វត្តអារាម និងមណ្ឌលសុវត្ថិភាពជនភៀសសឹក។ ក្នុងនោះ ខេត្តចំនួននៅ៦ ទទួលបានធុងទុកដាក់សំរាម ចំនួន ១០,១៣៤ ធុង ក្នុងនោះខេត្តត្បូងឃ្មុំ ចំនួន ៣,៤០៥ ធុង ពោធិ៍សាត់ចំនួន ២,៤៥៤ធុង ខេត្ត កែប ១៥០ធុង ខេត្តកំពតចំនួន ២,៣៥៨ធុង ខេត្តព្រះសីហនុចំនួន ៨២៨ធុង កោះកុងចំនួន ៩៣៩ធុង និងមណ្ឌល។

Khcct banner

អត្ថបទទាក់ទង