681 ezgif.com resize
Swift cc time

អាជ្ញាធរជាតិអប្សរា និងGIZ កំពុងបន្តគម្រោងជួសជុល«បង្កាន់ដៃនាគរានហាលខាងកើត»ប្រាសាទបន្ទាយសំរ៉ែ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការ GIZ នៃប្រទេសអាល្លឺម៉ង់ កំពុងបន្តគម្រោងជួសជុលរានហាលខាងកើត នៃប្រាសាទបន្ទាយសំរ៉ែ ដោយនៅឆ្នាំថ្មីនេះ គម្រោងបានដំណើរការជួសជុលបង្កាន់ដៃនាគ នៅជ្រុងខាងត្បូង។

លោក ឡុង ណារី ប្រធានគម្រោងជួសជុលនៅប្រាសាទបន្ទាយសំរ៉ែ បានលើកឡើងថា ក្រោយបញ្ចប់ការងារជួសជុលនៅផ្នែកខាងក្រោម ក្រុមការងាររបស់លោកបានចាប់ផ្តើមជួសជុល នៅផ្នែកខាងលើនៃបង្កាន់ដៃនាគ នៃរានហាលខាងកើត ជ្រុងខាងត្បូង។ បច្ចុប្បន្ន ក្រុមការងារជំនាញកំពុងរៀបចំជួសជុល និងឆ្លាក់ជើងទម្រនាគ និងផ្គុំបំណែកចម្លាក់ខ្លះ ដែលប្រមូលបាននៅជុំវិញ។

កត្តាដែលនាំឱ្យថ្មខូចខាតនៅរានហាលប្រាសាទបន្ទាយសំរ៉ែ រួមមានកត្តាមនុស្ស និងធម្មជាតិ ហើយរុក្ខជាតិបានដុះចាក់ឫសតាមថ្ម បណ្តាលឱ្យថ្មខ្លះបាក់បែក ហែក និងញែកចេញពីគ្នា។ លោក ឡុង ណារី បានបញ្ជាក់ថា គម្រោងជួសជុលបង្កាន់ដៃនាគនេះ ចាប់ផ្តើមនៅខែមករា ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២៦។

គួរបញ្ជាក់ថា គម្រោងជួសជុលរានហាលខាងកើតប្រាសាទបន្ទាយសំរ៉ែ គឺស្ថិតនៅក្នុងគម្រោងបណ្ដុះបណ្ដាលផ្នែកអភិរក្សថ្មដល់មន្រ្តី និងបុគ្គលិកអាជ្ញាធរជាតិអប្សរា ដែលមកពីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌។ គម្រោងនេះ បង្រៀនដោយគ្រូបង្គោលខ្មែរ និងអាល្លឺម៉ង់ ដោយសិក្សាលើទ្រឹស្តី និងចុះអនុវត្តន៍ផ្ទាល់នៅការដ្ឋានប្រាសាទបន្ទាយសំរ៉ែ៕


Khcct banner

អត្ថបទទាក់ទង