ភ្នំពេគ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងមន្ត្រីពាក់ព័ន្ធនៅថ្ងៃទី២៨មករា បានឃាត់ក្មេងទំនើង១១នាក់ និងម៉ូតូ០៤គ្រឿង មកអប់រំណែនាំ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈប៉ះពាល់សណ្តាប់ធ្នាប់ កាលពីយប់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៦ នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី ស្ពានអាកាសផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
បើតាមការរាយការណ៍ សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង១១នាក់ ដែលមានអាយុចន្លោះពី១៧-២០ ឆ្នាំ។ បច្ចុប្បន្នកម្លាំងជំនាញការិយាល័យ បានអញ្ជើញអាណាព្យាបាលមកទទួលនិងឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ហើយសមត្ថកិច្ចក៏បានណែនាំអាណាព្យាបាលត្រូវយកចិត្តទុកដាក់អប់រំកូនៗរបស់ខ្លួនឲ្យបានល្អ កុំធ្វើជាក្មេងទំនើងចំណែកម៉ូតញ០៤គ្រឿងដកហូតម៉ូតូរក្សាទុករយៈពេល ០៣ខែ នៅកន្លែសមត្ថកិច្ច៕