681 ezgif.com resize
Swift cc time

វិទ្យាស្ថានធំបំផុតនៅអូស្ត្រាលី១ ប្តេជ្ញាចូលរួមបណ្តុះបណ្តាលវិជ្ជាជីវៈក្នុង«វិស័យម្ហូបអាហារ»ទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងទេសចរណ៍

ភ្នំពេញ៖ វិទ្យាស្ថានធំបំផុតនៅអូស្ត្រាលី១ នាថ្ងៃទី២៦ មករា បានប្តេជ្ញាចូលរួមជាមួយក្រសួងទេសចរណ៍ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិស័យម្ហូបអាហារ ទេសចរណ៍ និងបដិសណ្ឋារកិច្ច នៅកម្ពុជា តាមរយៈការជួយផ្តល់ប្រឹក្សាយោបល់ក្នុងការអនុវត្តនៅសាលាវិជ្ជាជីវៈទេសចរណ៍។

ក្នុងជំនួបរវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក នាយកផ្នែកអន្តរជាតិ និងការអភិវឌ្ឍន៍ធុរកិច្ចនៃវិទ្យាស្ថាន វីលៀម អាងលីស នាថ្ងៃទី២៦ មករា លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់វិទ្យាស្ថានក្នុងនាមជា ក្រុមហ៊ុនមួយក្នុងការផ្តល់ប្រឹក្សាយោបល់របស់សាលាវិជ្ជាជីវៈទេសចរណ៍ ដែលបានជួយរៀបចំកម្មវិធីសិក្សា ឯកសារសៀវភៅបណ្តុះបណ្តាល និងបណ្តុះបណ្តាលគ្រូបង្គោលរបស់សាលាវិជ្ជាជីវៈទេសចរណ៍ទាំង២ទីតាំង (រាជធានីភ្នំពេញ និងក្រុងព្រះសីហនុ) នាពេលកន្លងមក។

ទន្ទឹមនឹងនេះ លោក Wayne Crosbie ក៏បានលើកឡើងនូវបញ្ហាប្រឈម និងបានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួនជូនក្រសួងទេសចរណ៍ ដើម្បីជាធាតុចូលបន្ថែមក្នុងការដាក់ឱ្យអនុវត្តសាលាវិជ្ជាជីវៈទេសចរណ៍នាពេលខាងមុខ។ លោក Wayne Crosbie ក៏បានគោរពអញ្ជើញលោករដ្ឋមន្រ្តី ដើម្បីទៅធ្វើទស្សនកិច្ចសិក្សានៅវិទ្យាស្ថាន ក្នុងប្រទេសអូស្រ្តាលី ក្នុងពេលវេលាសមស្របណាមួយ។

គូសបញ្ជាក់ថា វិទ្យាស្ថាន វីលៀម អាងលីស ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤០។ វិទ្យាស្ថាននេះ គឺជាមជ្ឈមណ្ឌលឯកទេសធំបំផុតនៅប្រទេសអូស្ត្រាលី សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យម្ហូបអាហារ ទេសចរណ៍ បដិសណ្ឋារកិច្ច។ បច្ចុប្បន្ន វិទ្យាស្ថាននេះត្រូវបានទទួលស្គាល់ជាវិទ្យាស្ថានអប់រំ និងបណ្តុះបណ្តាលឯកទេស ដែលផ្តល់នូវកម្មវិធីបណ្តុះបណ្តាលជាង ១៤៣ កម្មវិធី៕


Khcct banner

អត្ថបទទាក់ទង