កំពង់ចាម៖ ខណ្ឌរដ្ឋបាល ជលផលកំពង់ចាម នៅថ្ងៃទី១១ ខែមករា បានសហការជាមួយក្រុមការងារបច្ចេកទេសវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល គម្រោងអច្ឆរិយភាព នៃទន្លេមេគង្គ និងអាជ្ញាធរស្រុកកងមាស បានលែងត្រីរាជ ញីមួយក្បាល ចូលក្នុងទន្លេមេគង្គវិញ បន្ទាប់ពីទទួលព័ត៌មានពីប្រជានេសាទដែលនេសាទបាន។
បើតាមកម្លាំងជំនាញ បានឲ្យដឹងថា ត្រីរាជ ភេទញីមួយក្បាលនេះ មានប្រវែង ១៦៨សង់ទីម៉ែត្រ ទម្ងន់សរុប ៥២គីឡូក្រាម ពាក់ស្លាករដ្ឋបាលជលផល លេខកូដ២៧០ ត្រូវបានពលរដ្ឋ នេសាទបាន ដោយប្រើប្រាស់ឧបករណ៍ម៉ាញ់ នៅតាមដងទន្លេមេគង្គ ភូមិថ្មី “ក” ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។
ក្រោយពីក្រុមការងារ និងមន្ត្រីជំនាញជលផល បានពិនិត្យ និងកំណត់អត្តសញ្ញាណត្រីរាជខាងលើរួច ក៏បានលែងត្រីរាជនេះ ចូលក្នុងទន្លេមេគង្គវិញ៕