681 ezgif.com resize
Swift cc time

ការឈ្លានពានរបស់យោធាថៃ បានធ្វើឱ្យមានផលប៉ះពាល់ និងការខូចខាតចំពោះទ្រព្យសម្បត្តិឯកជន និងសាធារណៈ ជាពិសេសគឺផ្ទះពលរដ្ឋស៊ីវិល

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ការឈ្លានពានរបស់យោធាថៃចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បានធ្វើឱ្យមានផលប៉ះពាល់ និងការខូចខាតចំពោះទ្រព្យសម្បត្តិឯកជន និងសាធារណៈ ជាច្រើន ខណៈផ្ទះពលរដ្ឋស៊ីវិលរងផលប៉ះពាល់ខូចខាតរហូតដល់ចំនួន១៦០ខ្នង។ ក្រៅពីនេះរួមមានការខូចខាតផ្សេងៗទៀត ដូចជា អគារស៊ីវិលឯកជន សំណង់អគារ សាលារៀន មណ្ឌលសុខភាព ស្ថានីយ៍ប្រេង រថយន្ត ម៉ូតូ វត្តអារាម ប្រាសាទបុរាណ ស្ពាន ផ្លូវ និងផ្សេងៗទៀត។

យោងតាមរបាយការណ៍នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា បើគិតចាប់ពីថ្ងៃទី៧ ខែធ្នូមក ការខូចខាតទ្រព្យសម្បត្តិឯកជន សរុប រួមមាន ផ្ទះ១៦០ខ្នង អគារស៊ីវិលឯកជន៧ អគារស្នាក់នៅ/សណ្ឋាគារ៥ ស្ថានីយ៍ប្រេង១ រថយន្ត៣៣គ្រឿង ម៉ូតូ១គ្រឿង លានទិញដំឡូង១ អគារឃ្លាំងទំនិញ១ បង្គោលអង់តែនទូរសព្ទ២ ជង្រុកស្រូវ១ និងសត្វពាហនៈ/សត្វព្រៃ២ក្បាល។

បើតាមប្រភពដដែល ការខូចខាតទ្រព្យសម្បត្តិសាធារណៈ សរុប រួមមាន សាលារៀន៧ មណ្ឌលសុខភាព ២ សំណង់អគារ១៤ វត្តអារាម៥ សាលាឆទាន១ រថយន្ត១គ្រឿង ប្រាសាទបុរាណ៤ ស្ពាន៥ ផ្សារ១ ផ្លូវ៣ និងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី១ទីតាំង។

ក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា ក្រសួងក៏បាននិងកំពុងខិតខំបង្កលក្ខណៈជូនជនភៀសសឹកឆាប់បានវិលត្រឡប់ទៅលំនៅឋានវិញប្រកបដោយសុវត្ថិភាព។ ក្នុងនោះរួមទាំងការដោះស្រាយបញ្ហាចំពោះមុខសម្រាប់ផ្ទះសំបែង និងភូមិករពលរដ្ឋដែលរងការខូចខាត ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ៕


Khcct banner

អត្ថបទទាក់ទង