681 ezgif.com resize
Swift cc time

ព្រឹត្តិការណ៍ “រាត្រី AI Super League” ប្រព្រឹត្តិទៅនៅទីក្រុងណាននីង ប្រទេសចិន

CHINA-CAMBODIA HOTLINE
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រឹត្តិការណ៍ “រាត្រី AI Super League” ត្រូវបានរៀបចំនៅល្ងាចថ្ងៃទី២៦ ខែធ្នុនៅសាកលវិទ្យាល័យក្វាងស៊ី ក្នុងទីក្រុងណាននីង។ ក្នុងកម្មវិធីនេះ មានគម្រោងលេចធ្លោចំនួន៤០ ត្រូវបានបង្ហាញ ហើយទទួលបានការយកចិត្តទុកដាក់ពីវិនិយោគិន។ ពាក់កណ្តាល បច្ចេកវិទ្យា និងកម្មវិធីចំនួន៥៧ ក៏បានចូលរួមក្នុងបណ្តាញផ្លាស់ប្តូរ និងអនុវត្តជាក់ស្តែងផងដែរ។ ជាមួយគ្នានេះ ក្រុមហ៊ុនចិនមួយចំនួនក៏បានចុះកិច្ចព្រមព្រៀងសហការជាមួយដៃគូអាស៊ានផងដែរ។

ឆ្នាំនេះ “AI Super League” ត្រូវបានរៀបចំធំជាងមុន មានការចូលរួមពីខេត្ត-ក្រុង និងតំបន់ស្វយ័តចំនួន៣១ នៅប្រទេសចិន និងប្រទេសអាស៊ានចំនួន១១។ សរុបមានក្រុមចូលរួមចំនួន១០,៤៤៧ ក្រុម ដែលក្នុងនោះ ៦០៤ ក្រុមមកពីអាស៊ាន។

ក្នុងព្រឹត្តិការណ៍នេះ លោក Chen Gang នៃគណៈកម្មាធិការបក្សតំបន់ស្វយ័ត Guangxi Zhuang និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនតំបន់ស្វយ័ត Guangxi Zhuang បានចូលរួម និងថ្លែងសុន្ទរកថា។ លោក Wei Tao ប្រធាននៃតំបន់ Guangxi Zhuang ក៏បានចូលរួម និងតួអង្គឌីជីថលរបស់លោកបានបង្ហាញសង្ខេបលទ្ធផលនានា របស់ “AI Super League” ដែលទទួលបានការទះដៃអបអរសាទរយ៉ាងក្ដីរំភើបពីអ្នកចូលរួម។

ជាមួយគ្នានេះ ការតាំងពិព័រណ៍ក្រោមប្រធានបទ “Super A Night” ក៏បានរៀបចំជាតំណាលគ្នាផងដែរ។


Khcct banner

អត្ថបទទាក់ទង