681 ezgif.com resize
Swift cc time

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ត្រៀម«ដាក់ញត្តិបន្ទាន់»បន្ថែមទៀតទៅឧត្តមស្នងការអង្គការUN ប្តឹងអំពើព្រៃផ្សៃយោធាថៃធ្វើមកលើកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅថ្ងៃទី ២៤ ខែធ្នូនេះ បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការបន្តវាយប្រហារយ៉ាងព្រៃផ្សៃរបស់ថៃ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់ យន្តហោះចម្បាំង F-16 និង T-50TH នាវាចម្បាំង ការប្រើប្រាស់ផ្សែងពុល និង គ្រាប់បែកចង្កោម មកលើទីតាំងភូមិសាស្ត្រដែល មានប្រជាជនស៊ីវិលរស់របស់ប្រទេសកម្ពុជា។

យោងតាមសេចក្តីថ្លែងការណ៍ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកសកម្មភាពរបស់ក្រុមយោធាថៃ គឺជាអំពើដ៏ឃោឃៅ និងអមនុស្សធម៌ គឺជាឧក្រិដ្ឋកម្មសង្គ្រាម (War Crimes) និង ជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ (Crimes Against Humanity) និងទាមទារឱ្យយោធាថៃ ត្រូវតែមានការទទួលខុសត្រូវ តាមច្បាប់អន្តរជាតិ។

ជាមួយគ្នានេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងដាក់ញត្តិបន្ទាន់បន្ថែមទៀត លើករណីអំពើព្រៃផ្សៃនិងយង់ឃ្នងរបស់រដ្ឋាភិបាលនិង យោធាថៃ ប្តឹងទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ និង ភាគី ពាក់ព័ន្ធដទៃទៀត ឱ្យថ្កោលទោស ដាក់សម្ពាធ និង ចាត់វិធានការគ្រប់យន្តការ ជាបន្ទាន់ និងយ៉ាងម៉ឺងមាត់ ព្រមទាំងទាមទារឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៥ ប្រជាជនស៊ីវិលកម្ពុជា ២១ នាក់បានបាត់បង់ជីវិត និងរង របួសចំនួន ៨៣នាក់ ខណៈ ជនភៀសសឹកកើនដល់ ៦០៧ ៩៨០ នាក់ ដោយសារការវាយប្រហារពីក្រុមយោធាថៃ។ក្រៅពីនេះ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនត្រូវបានបំផ្លាញ៕


Khcct banner

អត្ថបទទាក់ទង