681 ezgif.com resize
Swift cc time

គណៈកម្មការសិទ្ធិមនុស្ស ប្តឹងអ្នកកាសែតបារាំងម្នាក់ MATT Hunt ទៅស្ថានទូតបារាំង ក្រោយអ្នករាយការណ៍ព័ត៌មានមិនពិតជាច្រើន និង លម្អៀងទៅថៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាថ្ងៃទី៨ ធ្នូ បានផ្តឹងអ្នកកាសែតបារាំង 24 (France 24) លោក Matt Hunt ទាក់ទងនឹងកង្វះក្រមសីលធម៌វិជ្ជាជីវៈ ផ្សព្វផ្សាយរាយការណ៍មានលក្ខណៈវិនិច្ឆ័យដោយលម្អៀង និងការអត្ថធិប្បាយជាលក្ខណៈផ្ទុយស្តីពីជម្លោះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ រវាងកម្ពុជា និងថៃ ជាពិសេសអត្ថបទដែលមានចំណងជើងថា«ប្រទេសថៃធ្វើការវាយប្រហារតាម អាកាសដើម្បីការពារខ្លួនបន្ទាប់ពីការប៉ះទង្គិចគ្នានៅតាមព្រំដែន ដែលបានសម្លាប់ទាហានថៃ»។

បន្ទាប់ពីការបង្ហោះនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះការរាយការណ៍ខាងលើ បានបង្ហាញពីការរៀបរាប់មួយ ដែលមានគោលបំណងបម្រើផលប្រយោជន៍ខ្លួនឯងដោយបំភាន់ និងដើម្បីឱ្យមានការ យល់ច្រឡំ មិនឆ្លុះបញ្ចាំងពីស្ថានភាពពិតជាក់ស្តែងអំពីករណីព្រំដែនកម្ពុជា-ថៃ ហើយក៏មិនស្របតាមស្តង់ដារសារព័ត៌មាន ដែលអ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់ជាមូលដ្ឋាននូវភាពត្រឹមត្រូវ ភាពមិនលម្អៀង និងភាពយុត្តិធម៌។

ការបំភ្លៃបែបនេះមិនត្រឹមតែផ្តល់ព័ត៌មានមិនពិតដល់សាធារណជនអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឈម នឹងហានិភ័យនៃការបង្កើនភាពតានតឹងបន្ថែមទៀត ក្នុងអំឡុងពេលស្ថានភាពមានភាពតានតឹងរួចទៅហើយ។ ការរាយការណ៍មិនត្រឹមត្រូវដែលមានគោលបំណងបង្កើតការមូលបង្កាច់ និងប្រើប្រាស់ជាឧបាយកលជាយុទ្ធសាស្ត្រ នៅពេលស្ថានភាពកំពុងមានជម្លោះនេះ អាចបណ្តាលឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាព និងសេចក្តី ថ្លៃថ្នូររបស់ជនស៊ីវិលដែលរងផលប៉ះពាល់ ហើយវាធ្វើឱ្យខូចនូវគោលការណ៍នៃសារព័ត៌មាន ដែលមានទំទួល ខុសត្រូវ និងត្រូវបានរំពឹងទុកពីសំណាក់អង្គការប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្អ៕


Khcct banner

អត្ថបទទាក់ទង