681 ezgif.com resize
Swift cc time

អូស្ត្រាលី បង្ហាញការព្រួយបារម្ភស្ថានភាពព្រំដែនកម្ពុជា-ថៃ និងការបាត់បង់ជីវិតទាំងជនស៊ីវិល និងយោធា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នាថ្ងៃទី៩ ធ្នូនេះ បានបង្ហោះក្នុងបណ្តាញសង្គមថា រដ្ឋាភិបាលអូស្ត្រាលីមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងរបាយការណ៍នៃការបាត់បង់ជីវិតទាំងជនស៊ីវិល និងយោធា។

រដ្ឋាភិបាលអូស្ត្រាលី បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងអំពាវនាវឱ្យភាគីទាំងពីរគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី ២៨ ខែកក្កដា អនុវត្តការអត់ធ្មត់ជាអតិបរមា និងចាត់វិធានការជាបន្ទាន់ដើម្បីបន្ថយភាពតានតឹង។

រដ្ឋាភិបាលអូស្ត្រាលី ស្នើឱ្យភាគីទាំងពីរអនុវត្តតាមការប្តេជ្ញាចិត្តរបស់ខ្លួន ក្រោមសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដែលសម្របសម្រួលដោយលោកប្រធានាធិបតី Trump និងលោកនាយករដ្ឋមន្ត្រី Anwar ក្នុងឋានៈជាប្រធានអាស៊ាន ស្តារការជឿជាក់ និងទំនុកចិត្តឡើងវិញ ហើយបន្តការដោះស្រាយដោយសន្តិវិធី និងប្រកបដោយនិរន្តរភាពចំពោះជម្លោះព្រំដែន៕


Khcct banner

អត្ថបទទាក់ទង