យោងតាមការចុះផ្សាយរបស់ កាសែត ក្វាងស៊ីដេលី កាលពីថ្ងៃទី១៧ ខែកញ្ញា ពិព័រណ៍ចិន-អាស៊ានលើកទី២២ និងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគ ចិន-អាស៊ាន បានបើកឡើងយ៉ាងគគ្រឹកគគ្រេងនៅទីក្រុងណាននីង។ ថ្នាក់ដឹកនាំប្រទេសចិន និងអាស៊ាន មន្ត្រីរាជការ និងមន្រ្តីទូតនៃប្រទេសអាស៊ានប្រចាំនៅចិន ក៏បានចូលរួមផងដែរ។
ឆ្នាំនេះ បច្ចេកវិទ្យា AI ក្លាយជាប្រធានបទសំខាន់។
ក្នុងពិធីបើក មានការបង្ហាញប្រើប្រាស់ វ៉ែនតា AI ហើយក៏មាន ការសង្ខេបខ្លឹមសារវេទការដោយ AI ផងដែរ។ AI អាចបង្កើតនូវសេចក្តីសង្ខេបព័ត៌មាននៃសន្និសីទ ក៏ដូចជាពាក្យគន្លឹះពីសុន្ទរកថារបស់ថ្នាក់ដឹកនាំ បន្ថែមទៀតនឹងបង្កើតរូបភាពសំខាន់ៗ និង អត្ថបទព័ត៌មានសម្រាប់ការផ្សព្វផ្សាយ។ ការប្រើប្រាស់ថ្មីៗទាំងនេះ បានទាក់ទាញការចាប់អារម្មណ៍ និងទទួលបានការលើកសរសើរយ៉ាងច្រើន។