ក្នុងទិវាជ័យជម្នះខួប៨០ឆ្នាំនៃការចុះចាញ់សង្រ្គាមលោកលើកទី២របស់ជប៉ុនមហាយក្សចិនបានបង្អួតសព្វាវុធទំនើបៗចុងក្រោយរបស់ខ្លួនមួយចំនួនទៅកាន់ពិភពលោកក្នុងនោះមានដូចជាមីស៊ីលអន្តរទ្វីប DF-5C មានសមត្ថភាពបាញ់បានចម្ងាយ២ម៉ឺនគីឡូម៉ែត្រ ដោយមីស៊ីលប្រភេទនេះអាចបាញ់ចូលដល់ទឹកដីរបស់សហរដ្ឋអាម៉េរិកបានជាមួយប្រព័ន្ធលឿន និងគេចពីការស្ទាក់ចាប់។ ចំណែមីស៊ីល CJ-20A អាចបាញ់បានចន្លោះពី ១៥០០-២០០០គីឡូម៉ែត្រ។ មីស៊ីលផ្លោង CJ-1000 ក៏មានសមត្ថភាពបាញ់បានប្រហាក់ប្រហែលនឹង CJ-20A ផងដែរ។ មីស៊ីលចិន YJ-21 មានសមត្ថភាពបាញ់បានចម្ងាយ ១៥០០ គីឡូម៉ែត្រ ក្រៅពីគ្រាប់បាញ់ទាំងនេះក៏មានសព្វាវុធទំនើបៗចុងក្រោយរបស់ចិនជាច្រើនប្រភេទទៀតត្រូវបានដាក់បង្ហាញទ្រង់ទ្រាយធំនៅថ្ងៃដ៏ពិសេសមួយនេះ។