Cctimesw1140xh150cm copy

នាវា Westerdam បានចាកចេញពីកម្ពុជា ឆ្ពោះទៅកំពង់ផែប្រទេសហ្វីលីពីន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ខេត្តព្រះសីហនុ៖ កប៉ាល់ MS Westerdam និងកងនាវិក ប្រមាណជាង៨០០នាក់ ដែលមានមូលដ្ឋានមកពីសហរដ្ឋអាមេរិកនៅយប់ថ្ងៃទី២៦ កុម្ភៈ បានចាកចេញពីកំពង់ផែក្រុងព្រះសីហនុប្រទេសកម្ពុជាហើយ។

មន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យ ប្រាប់អោយដឹងថា នាវានេះនឹងចេញទៅសមុទ្រខាងក្រៅ ដើម្បីរង់ចាំការអនុញ្ញាតពីប្រទេសហ្វីលីពីន ដើម្បីចូលចតនៅកំពង់ផែហ្វីលីពីនមុននឹងបន្តដំណើរទៅកាន់គោលដៅដើម។ បើតាមមន្ត្រីអ្នកនាំពាក្យដដែលបញ្ជាក់ថា ប្រសិនក្នុងករណីមានការប្រែប្រួលណាមួយ ខាងប្រទេសហ្វីលីពីនមិនអនុញ្ញាតអោយចូលចត ក្រុមហ៊ុននាវានេះនិងសុំមកអជ្ញាធរ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលចតជាបណ្តោះអាសន្ននៅកំពង់ផែក្រុងព្រះសីហនុម្តងទៀត។

សូមបញ្ជាក់ថា ក្នុងពេលពិសារអាហារថ្ងៃត្រង់ជាមួយឯកឧត្តមអភិបាលខេត្តព្រះសីហនុ តំណាងក្រុមហ៊ុននាវាបានគោរពថ្លែងអំណរគុណសម្តេចតេជោហ៊ុន សែន អរគុណប្រទេសកម្ពុជា ដែលផ្តល់ការអនុគ្រោះសព្វបែបយ៉ាងកន្លងមក ជាមួយនឹងពាក្យថា «អរគុណៗ ដោយការគោរព»។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: នាវា Westerdam
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង