Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

កម្ពុជាបានត្រៀមរួចជាស្រេច ក្នុងការទទួលនាវា Westerndam

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
នាវាទេសចរណ៍របស់ក្រុមហ៊ុនអាមេរិក Holland America ឈ្មោះថា westerndam បានចុះចតនៅកំពង់ផែក្រុងព្រះសីហនុ។ 

ព្រះសីហនុ៖នាវាទេសចរណ៍របស់ក្រុមហ៊ុនអាមេរិក Holland America ឈ្មោះថា westerndam បានចុះចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីវេលាព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ តាមការគ្រោងទុក។ ក្នុងនោះដែរ កម្ពុជាក៏បានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់បេសកម្មមនុស្សធម៌នេះ ខណៈនាវានេះត្រូវបានប្រទេសទាំង៥ និងកោះមួយចំនួន បដិសេធមិនឱ្យចុះចត ព្រោះសង្ស័យផ្ទុកមេរោគ កូរ៉ូណា។

នាវាខ្នាតយក្សដឹកអ្នកដំណើរ ប្រមាណ ២,២០០ នាក់ បានចុះចតនៅទឹកដីនៃព្រះរាជាណាចកម្ពុជា បន្ទាប់ពីមានការយល់ព្រមពីរដ្ឋាភិបាលកម្ពុជា។ ការយល់ព្រមឱ្យចុះចតនេះក៏ដោយសារតែមានកាបញ្ជាក់ពីអ្នកគ្រប់គ្រប់នាវាបញ្ជាក់ថា គ្មានអ្នកផ្ទុកជំងឺសួត COVID-19 ឡើយ។

ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ « នៅពេលដែលមានការត្រួតពិនិត្យបានត្រឹមត្រូវហើយ ទើបអនុញ្ញាតឱ្យកប៉ាល់នេះចុះចត តែមិនឱ្យចុះចតនៅកំពង់ផែ ពហុបំណងណាមួយនោះទេ គឺដាក់នៅដាច់ដោយឡែកពីគេ ងាយស្រួលក្នុងការគ្រប់គ្រង ជាពិសេសគឺបានរៀបចំបានល្អណាស់មិនមានការធ្វេសប្រហែសប៉ះពាល់ ឬរាលដាលដល់បងប្អូនយើងទេ»។

ឯកឧត្តមបន្តថា អ្នកដំណើរចេញពីកប៉ាល់ គឺមានសំបុត្រយន្តហោះបន្តជើង ហើយឥឡូវនេះដែរកម្ពុជាកំពុងត្រៀមយន្តហោះដឹកភ្ញៀវពីព្រលានយន្តហោះ កង កេង ទៅព្រលានយន្តហោះភ្នំពេញហើយបន្តជើងតែម្ដង តាមការប៉ាន់ស្មានប្រហែលជា៥០០រយនាក់ក្នុងថ្ងៃនេះ ដូចនេះខាងអាកាសចរស៊ីវិល កំពុងធ្វើការជាមួយក្រុមហ៊ុនអាកាសចរទាំងឡាយ។

ក្រសួងសុខាភិបាល លោកជំទាវ ឱ វ៉ាន់ឌីន មានប្រសាសន៍ថា៖« ការត្រួតពិនិត្យនេះ គឺយើងអនុវត្តទៅតាមគោលការណ៍ប្រតិបត្តិ ឯក្រុមគ្រូពេទ្យរបស់យើងដែលមានក្រុមការងារឆ្លើយតបបន្ទាន់ រួមជាមួយក្រុមការងារដាក់នៅតាមកំពង់ផែខេត្តព្រះសីហនុ»។

លោក ជំទាវបន្ថែមថា ក្រុមគ្រូពេទ្យគាត់នឹងធ្វើដំណើរទៅលើកប៉ាល់នោះ ដើម្បីជួបជាមួយអ្នកជំងឺដែលមានអាការៈមិនស្រួល ហើយយើងនឹងធ្វើការវាយតម្លៃទៅតាមនិត្តិវិធីប្រតិបត្តិរបស់យើង ហើយប្រសិនបើមានបុគ្គលណាមួយចូលទៅក្នុងលក្ខណៈសង្ស័យឆ្លងវីរុស COVID-19 នេះ យើងនឹងយកនូវវត្ថុវិភាគទៅវិភាគ និងពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយនឹងទុកគាត់នៅដាច់ដោយឡែកពីគេ បើមានការបញ្ជាក់ថាមិនមានបញ្ហាណាមួយទេ យើងនឹងចាត់ចែងឱ្យគាត់ចេញពីកប៉ាល់។

សូមបញ្ជាក់ថា នាវាទេសចរណ៍ ហូឡង់ អាមេរិក ឈ្មោះ MS Westerdam បានចុះចតនៅកំពង់ផែកាលពីវេលាប្រមាណជា ៧ ព្រឹក។នាវានេះនៅមានចំងាយឆ្ងាយពីផែប្រមាណ ២ ទៅ ៣ គីឡូម៉ែត្រ ដោយមិនទាន់អនុញ្ញាតឱ្យចូលគាកនៅឡើយទេ ដោយត្រូវឆ្លងកាត់ការត្រួតពិនិត្យជាមុនសិន ទោះបីជាមានការបញ្ជាក់ពីខាងនាវាថាមិនមានការឆ្លងមេរោគកូរ៉ណាយ៉ាងណាក្ដី ក៏កម្ពុជាមានការត្រៀមលក្ខណៈ និងការបង្ការទុកជាមុនរួចជាស្រេចផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
ពាក្យទាក់ទង: នាវា
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង