Smart saver cctime web bannertif

តើលោក ប្រាក់ សុខុន ជានរណា?

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ទោះក្នុងវ័យ ៧០ ឆ្នាំក្តី លោក ប្រាក់ សុខុន នៅថ្ងៃទី ២០ វិច្ឆិកានេះ ត្រូវបានរដ្ឋសភាជាតិ បោះឆ្នោតគាំទ្រទាំងស្រុងឱ្យកាន់តំណែងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស ជំនួសលោក សុខ ចិន្តាសោភា។

កើតនៅថ្ងៃទី ៥ ឧសភា ឆ្នាំ១៩៥៤ លោក ប្រាក់ សុខុន មានដើមកំណើតនៅរាជធានីភ្នំពេញ។ពីឆ្នាំ ១៩៧២ ដល់ ១៩៧៥ លោកគឺជានិស្សិតច្បាប់នៅរាជធានីភ្នំពេញ។ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ សិក្សាជំនាញផ្នែក ព័ត៌មាន នៅប្រទេសហុងគ្រី និង បានចូលកាន់ការងារជា ប្រធានផ្នែក និពន្ធនាយកកាសែតកងទ័ព ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ ១៩៨៦ ហើយការងារនិពន្ធនាយក សារព័ត៌មាននេះ លោកបានធ្វើរហូតដល់ទស្សវត្សឆ្នាំ ១៩៩០។

នៅឆ្នាំ១៩៩៣ លោកបានបន្តការសិក្សាជំនាញ ទំនាក់ទំនងអន្តរជាតិ នៅប្រទេសបារាំង និង ធ្លាប់សិក្សាជំនាញ ការទូតយុទ្ធសាស្ត្រ នៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ ២០០១ ក្រោយមកលោកបានចូលបំពេញការងារជាច្រើនក្នុងជួររាជរដ្ឋាភិបាល ដោយបានកាន់ការងារជាអ្នកការទូតនៅ បារាំង បែលហ្សិច ហូឡង់ អូទ្រីស ដាណឺម៉ាក ស៊ុយអែត ហ្វាំងឡង់ សហគមន៍អឺរុប និង អង្គការសហប្រជាជាតិ។

លោក ប្រាក់ សុខុន ធ្លាប់កាន់តំណែងជា រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និង ទូរគមនាគមន៍ ពីឆ្នាំ២០១៣ ដល់ឆ្នាំ ២០១៦ និង បានក្លាយជា រដ្ឋមន្រ្តីក្រសួងការបរទេស ចាប់ពីឆ្នាំ ២០១៦ រហូតដល់ ឆ្នាំ២០២៣ ក្រោមការដឹកនាំដោយសម្តេច ហ៊ុន សែន។

ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ និង ក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ លោកត្រូវតែតាំងជា អនុប្រធានទី១ នៃព្រឹទ្ធសភា។ហើយនៅថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋសភាជាតិ បោះឆ្នោតគាំទ្រទាំងស្រុងឱ្យកាន់តំណែងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស ឡើងវិញ ក្នុងវ័យ៧០ ឆ្នាំ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង