Cc time web banner 054637

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងចាប់ផ្តើមតេស្ត«ឧបករណ៍សម្រាប់ការហោះហើរ»នៅថ្ងៃទី៨កញ្ញា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖​ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងចាប់ផ្តើមតេស្ត​ ឧបករណ៍សម្រាប់សម្រួលដល់ការហោះហើរ​ ចាប់ពីថ្ងៃទី០៨​ ដល់ថ្ងៃទី១២​ ខែកញ្ញាខាងមុខ​នេះ​។ ការតេស្តសាកល្បងនេះធ្វេីឡេីងខ​ណ:អាកាសយានដ្ឋានអន្តរជាតិតេជោ​ គ្រោងនឹងដាក់ឲ្យដំណេីរការហោះហេីរជាផ្លូវការនៅពាក់កណ្តាលឆ្នាំ២០២៥ខាងមុខ។ នេះបេីតាមការបញ្ជាក់របស់លោក​ ស៊ីន​ ចាន់សិរីវុត្ថា​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល​ មកកាន់ស៊ីស៊ីថាមស៍នៅថ្ងៃទី០៧កញ្ញានេះ។

លោក​ ស៊ីន​ ចាន់សិរីវុត្ថា​ បានលេីកឡេីងថា​ ចាប់ពីថ្ងៃទី០៨​ ដល់ថ្ងៃទី១២ ខែកញ្ញាខាងមុខនេះ​ អាកាសចរណ៍ស៊ីវិលនឹងធ្វេីការប្រេីប្រាស់នូវយន្តហោះពិសេសមួយដេីម្បីហោះត្រួតពិនិត្យលេីការសាកល្បងឧបរណ៍បច្ចេកទេសដែលបានដំឡេីងរួចរាល់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ។

ការហោះហេីរសាកល្បងនេះគឺធ្វេីឡេីងក្នុងគោលបំណងដេីម្បីធានាថារាល់ឧបករណ៍ទាំងអស់ដែលបានដំឡេីងរួចនឹងដំណេីរការបានល្អ​ និងការវាស់វែងទំនាក់ទំនងផ្សេងៗសម្រាប់ការចុះចតឲ្យមានភាពរលូន។

បេីតាមលោក ស៊ីន​ ចាន់សិរីវុត្ថា​ ការតេស្តសាកល្បងលេីឧបរណ៍ដែលជួយសម្រួលដល់កាហោះហេីរនាពេលនេះជាចំណុចមួយ​ ខណ:ពេលដែលនឹមានការតេស្តសាកល្បងនូវសម្ភារមួយចំនួនផ្សេងទៀតនៅពេលខាងមុខនេះ​ ធ្វេីយ៉ាងណាឲ្យការហោះហេីរដែលនឹងចាប់ដំណេីរការនៅពាក់កណ្តាលឆ្នាំ២០២៥​ មានភាពរលូន​ និងមិនមានបញ្ហា។

គិតមកដល់បច្ចុប្បន្ននេះ​ អាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) TIA សម្រេចការងារសាងសង់ជារួមបានជាង ៨០% ដោយចំណាយទឹកប្រាក់សរុបគិតមកដល់ពេលនេះអស់ចំនួនប្រមាណ ១២០០ លានដុល្លារ (ជាការវិនិយោគក្នុងភាពជាដៃគូរវាងរដ្ឋ (SSCA) និង ឯកជន ក្រុមហ៊ុន OCIC)។

បើតាមរបាយការណ៍ ការងារបន្ទាប់បន្សំនឹងបញ្ចប់នៅចុងខែសីហានេះ ហើយគិតមកដល់ពេលនេះ បុគ្គលិកដែលកំពុងបំរើការ មានចំនួនសរុបប្រមាណ ១៥៤០០ នាក់ (ខ្មែរ ៩០%)។ អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២៤ និង ដាក់សម្ពោធជាផ្លូវការនៅក្នុងពាក់កណ្តាល ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គួរបញ្ជាក់ថា​ អាកាសយានដ្ឋានអន្តរជាតិតេជោ(TIA) ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និង ទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគ មានមហិច្ឆិតាអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីនេះឲ្យធំ និង ទំនើបជាងគេនៅតំបន់អាស៊ី៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង