Cctimesw1140xh150cm copy

សហគ្រិនបាត់ដំបងបញ្ចប់«វគ្គបណ្តុះបណ្តាលនិងការប្រកួតគំរូធុរកិច្ច»រដូវកាលទី៤ដោយជោគជ័យ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បាត់ដំបង៖ សហគ្រិនបាត់ដំបង នៅថ្ងៃទី ១៥ មីនា បានបញ្ចប់វគ្គបណ្តុះបណ្តាលបានរៀបចំការប្រកួត គំរូធុរកិច្ចនៃកម្មវិធី «អ៉ីនធឺប្រាយ បាត់ដំបង ស្តាតធឺ រដូវកាលទី៤ (Enterprise Battambang Starter)»។សហគ្រិនមកពីធុរកិច្ចចំនួន៧ក្រុម បានធ្វើបទបង្ហាញពីគំរូធុរកិច្ចរបស់ខ្លួនទៅកាន់គណៈកម្មការវាយតម្លៃទាំង៣រូប ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់ ហើយបានរកឃើញជ័យលាភីចំនួន៣ក្រុម។

វគ្គបណ្តុះបណ្តាលបានរៀបចំការប្រកួត គំរូធុរកិច្ចនៃកម្មវិធី «អ៉ីនធឺប្រាយ បាត់ដំបង ស្តាតធឺ រដូវកាលទី៤ (Enterprise Battambang Starter)» បានរៀបចំឡើង ក្នុងទីតាំង វិទ្យាស្ថានគរុកោសល្យបាត់ដំបង ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ, លោកស្រី ហូ ដានី អនុប្រធាន មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, លោកពៅ សានិត អនុប្រធានមន្ទីរការងារនិង បណ្តុះវិជ្ជាជីវៈខេត្តបាត់ដំបង សហស្ថាបនិកនិងក្រុមការងារ របស់ភូមិអ៉ីមផេកបាត់ដំបង គណៈកម្មការវាយតម្លៃ បេក្ខជនសហគ្រិន ម្ចាស់អាជីវកម្ម និសិ្សត និង ភ្ញៀវកិត្តិយស ចំនួនប្រមាណជាង ១០០នាក់។

ក្នុងកម្មវិធីនេះ ក៏មានការតាំងពិពណ៍ផលិតផលពីក្រុមអាជីវកម្ម ដែលជាអតីតអ្នកចូលរួមកម្មវិធី «អ៉ីនធឺប្រាយ បាត់ដំបង ស្តាតធឺ រដូវកាលទី ១, ២, ៣» ផងដែរ ។សហគ្រិនមកពីធុរកិច្ចចំនួន៧ក្រុម បានធ្វើបទបង្ហាញពីគំរូធុរកិច្ចរបស់ខ្លួនទៅកាន់គណៈកម្មការវាយតម្លៃទាំង៣រូប ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់។ សមាសភាពគណៈកម្មាការទាំងបីរូបរួមមាន៖ លោក ហ៊ិន វុឌ្ឍីៈ អនុប្រធានមន្ទីពាណិជ្ជកម្មខេត្តបាត់ដំបង លោស្រី ឌី ចំរើនៈម្ចាស់ និងនាយកប្រត្តិបត្តិហាងផ្កាចេកមាស លោក ធន់ សុធានៈ អនុប្រធាន សមាគមសហគ្រិនវ័យក្មេងសាខាខេត្តបន្ទាយមានជ័យ។

ជាលទ្ធផលធុរកិច្ចៈ អាជីវកម្ម អានុស្សា ត្រូវបានជ្រើសរើសជាជ័យលាភីទី១, ទទួលបានប្រាក់រង្វាន់ចំនួន ៨,០០០,០០០ រៀល ពីសហគ្រិនខ្មែរ អាជីវកម្ម Damali ជាជ័យលាភីទី២, ទទួលបានប្រាក់រង្វាន់ចំនួន ៦,០០០,០០០ រៀល ពីសហគ្រិនខ្មែរ និង អាជីវកម្ម មហាហេងភីហ្សា ជាជ័យលាភីទី៣, ទទួលបានប្រាក់រង្វាន់ចំនួន ៤,០០០,០០០ រៀល ពីសហគ្រិនខ្មែរ ហើយក្រុមទាំង៤ដែលមិនទទួលបានជ័យលាភី ក៏ទទួលបានថវិកាចំនួន១,០០០,០០០រៀលពី សហគ្រិនខ្មែរគាំទ្រសម្រាប់ចាប់ផ្តើមអនុវត្ថន៍ គំរូធុរកិច្ចផងដែរ។

គួរបញ្ជាក់ថា កម្មវិធី សហគ្រិនបាត់ដំបង ជាកម្មវិធីផ្ញាស់គំនិតអាជីវកម្មជាភាសាខ្មែរដែលមានរយៈពេល៣ខែ។ ជាកម្មវិធីដែលអ្នកសិក្សាយកផលិតផលរបស់ពួកសាកល្បងជាមួយទីផ្សារជាក់ស្តែង ហើយកសាងគំនិតអាជីវកម្មរបស់ពួកគេទៅជាផែនការអាជីវកម្មដោយមានការណែនាំពីជំហាន លំអិតនីមួយៗ ស្របពេលមានការប្រឹក្សាយយោបល់ពីអ្នកជំនាញ។ដែលកើតចេញពីគំនិតផ្ដួចផ្ដើមរបស់សហគ្រិនខ្មែរ ដើម្បីជំរុញការអភិវឌ្ឍសមត្ថភាពរបស់សហគ្រិននៅក្នុងខេត្តនេះផ្ទាល់។ សហគ្រិនខ្មែរ ដែលជាស្ថាប័នក្រោមចំណុះក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បង្កើតឡើងដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពនៅកម្ពុជា ដែលត្រូវបានអនុវត្តន៍ដោយ ភូមិអ៉ីមផេកបាត់ដំបង (Phum Impact Battambang) ព្រមទាំងមានការគាំទ្រផ្នែកបច្ចេកទេសពី អ៉ីមផេកហាប់ ភ្នំពេញ (Impact Hub Phnom Pen



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង