Cctimesw1140xh150cm copy

ការសាងសង់សំណង់ធំៗនៅភ្នំពេញនៅបន្តដំណើរការធម្មតា តែគម្រោងសាងសង់ថ្មីធ្លាក់ចុះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ការសាងសង់សំណង់ធំៗនៅភ្នំពេញនៅបន្តដំណើរការធម្មតា តែគម្រោងសាងសង់ថ្មីធ្លាក់ចុះ

ភ្នំពេញ៖ គិតមកដល់ពេលបច្ចុប្បន្ននេះ គម្រោងសាងសង់ថ្មីធំៗនៅក្នុងរាជធានីភ្នំពេញនៅតែបន្តដំណើរការជាបន្តបន្ទាប់ ដោយសរុបក្នុងរយៈពេលចុងក្រោយគិតពីពាក់កណ្តាលឆមាសឆ្នាំ២០២០ នៅទូទាំងរាជធានីមានអគារធំៗចំនួន១២៩៤គម្រោង ហើយមានបុរី២៤៤គម្រោង។ នេះបើតាមប្រសាសន៍របស់លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី។

លោក សារិន វណ្ណា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី នៅតែបន្តអនុញ្ញាតចេញនូវលិខិតគម្រោងសាងសង់ថ្មីនៅទូទាំងប្រទេស ដើម្បីឲ្យមានដំណើរការជាបន្តបន្ទាប់។

បើតាមលោក សារិន វណ្ណា បានបញ្ជាក់ថា នៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩ សង្គេតឃើញថាមានការធ្លាក់ចុះ បើប្រៀបធៀបនៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែការធ្លាក់ចុះតែបន្តិចប៉ុណ្ណោះ ដោយយ៉ាងតិចមាន៥គម្រោងក្នុងមួយសប្តាស៍ដែលខាងមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី បានទទួលពាក្យស្នើក្នុងការសាងសង់គម្រោងថ្មី។

លោក សារិន វណ្ណា បានបន្តថា សរុបក្នុងរយពេលចុងក្រោយគិតពីពាក់កណ្តាលឆមាសឆ្នាំ២០២០នៅទូទាំងរាជធានី អគារដែលមានកម្ពស់ចាប់ពីប្រាំជាន់ឡើង មាន១២៩៤គម្រោងហើយមានបុរី២៤៤គម្រោង។

ជាមួយគ្នានោះ លោក សារិន វណ្ណា បានបញ្ជាក់ថា ចំពោះក្រុមហ៊ុនដែលបានមកវិនិយោគក្នុងគម្រោងសាងសង់ថ្មីធំៗនៅភ្នំពេញច្រើនជាងគេគឺក្រុមហ៊ុនដែលមកពីប្រទេសចិន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: សំណង
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង