Cctimesw1140xh150cm copy

ឯកឧត្តម ជា សុផារ៉ា អំពាវនាវឱ្យការសាងសង់សំណង់ផ្សារភ្ជាប់ជាមួយអត្តសញ្ញាណជាតិខ្មែរ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ចេងស៊ីម
/
 រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឯកឧត្ដម ជា សុផារ៉ា ក្នុងពិធីបើកវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់នៅថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២០។

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឯកឧត្ដម ជា សុផារ៉ា បានអំពាវនាវដល់សា្ថបត្យករ និងវិស្វករនៅកម្ពុជាឱ្យគិតគូសាងសង់សំណង់ផ្សារភ្ជាប់ជាមួយអត្តសញ្ញាណជាតិខ្មែរ។ការអំពាវនាវនេះធ្វើឡើងក្នុងពេលឯកឧត្តមអញ្ជើញជាអធិបតីបើកវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ ជូនអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ "លើកទី២"។

នៅចំពោះមុខសា្ថបត្យករ និងវិស្វករ ចំនួន១២៤៩រូបនៅថ្ងៃនេះឯកឧត្ដម ជា សុផារ៉ា បានថ្លែងថា ក្រសួងចង់ឲ្យមានការផ្សារភ្ជាប់នូវអ្វីដែលជាអត្តសញ្ញាណជាតិខ្មែរ ទៅលើគ្រប់វិស័យសំណង់។ឯកឧត្តមបានបង្ហាញថា«ត្រូវបញ្ជូលអត្តសញ្ញាណជាតិខ្មែរណាមួយទៅក្នុងការឌីហ្សាញ» ក៏ដូជជាធ្វើឲ្យវិស័យសំណង់របស់កម្ពុជាមានភាពលេចធ្លោ។

ក្រៅពីអំពាវានាវខាងលើរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីរូបនេះ ក៏បានណែនាំឱ្យ«សំណង់ទាំងអស់ត្រូវតែមានពណ៌បៃតង» ដែលជាការបង្ហាញពីសកម្មភាពនៃការចូលរួមថែរក្សាបរិស្ថាន ក៏ដូចជាអំពាវនាវឲ្យការដ្ឋានទាំងអស់ កុំឲ្យមានការបង្ហូរទឹកកង្វក់ចេញទៅក្រៅ។

សូមជម្រាប់ថា នេះជាលើកទី២ហើយដែលរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បើកវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ ជូនអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់។វគ្គផ្សព្វផ្សាយនេះក្នុងគោលដៅ ដើម្បីផ្សព្វផ្សាយពីការថែរក្សាបរិស្ថាន ក៏ដូចជាការផ្សារភ្ជាប់នូវអ្វីដែលជាអត្តសញ្ញាណជាតិ ការលើកកម្ពស់ទៅដល់វិស័យសំណង់របស់ជាតិខ្មែរ។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: សំណង
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង