Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ភ្ញៀវទេសចរ​ជិត​២ម៉ឺននាក់ទៅកំសាន្តក្នុងថ្ងៃទី១នៃថ្ងៃសម្រាកសងបុណ្យចូលឆ្នាំទូទាំងប្រទេស

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
 រូបភាពភ្ញៀវទេសចរណ៍មកកំសាន្តនៅខេត្តព្រះសីហនុ​ (រូបភាពដោយ៖ រដ្ឋបាលខេត្តព្រះសីហនុ)
 រូបភាពភ្ញៀវទេសចរណ៍មកកំសាន្តនៅខេត្តព្រះសីហនុ​ (រូបភាពដោយ៖ រដ្ឋបាលខេត្តព្រះសីហនុ)

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ អ្នកនាំពាក្យរបស់រដ្ឋបាលខេត្តព្រះសីហនុ លោក ឃាន ភារម្យ បានបញ្ជាក់ថា នៅថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២០ ជាថ្ងៃឈប់សម្រាកសងទីមួយនៃថ្ងៃសម្រាកសងបុណ្យចូលឆ្នាំខ្មែរ មានចំនួនភ្ញៀវទេសចរសរុប ១៨,៦០៤នាក់ ទូទាំងប្រទេសដែលរួមមានភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ហើយក្នុងនោះដែរចំពោះតួលេខនៃភ្ញៀវទេសចរនៅតំបន់រមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ មានចំនួនភ្ញៀវមកកំសាន្តសរុប ២,៣៤១នាក់ដែលមានភ្ញៀវជាតិចំនួន ២,១៧៦នាក់ និងភ្ញៀវអន្តរជាតិចំនួន ១៦៥នាក់។

អ្នកនាំពាក្យរបស់រដ្ឋបាលខេត្តព្រះសីហនុ លោក ឃាន ភារម្យ បានបន្ថែមថា ដោយសារតែវិបត្តិកូវីដ-១៩ កម្ពុជាក៏បានធ្វើការបិទជើងហោះហើរហើយ ទើបពុំមានយន្តហោះតាមព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុទេ។ ដែលរមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុក្នុងរបាយការណ៍ មានតួលេខនៃភ្ញៀវទេសចរសរុបចំនួន ២,៣៤១នាក់ ក្នុងនោះមានភ្ញៀវជាតិ ២,១៧៦នាក់ និងភ្ញៀវអន្តរជាតិ ១៦៥នាក់។ ក្រៅពីនេះទេសចរតាមបណ្តាកោះនានាសរុបប្រមាណ ១,២២២នាក់ ដែលមានភ្ញៀវជាតិប្រមាណ ៨៦៨នាក់ និងភ្ញៀវអន្តរជាតិប្រមាណ៣៥៤នាក់។ លើសពីនេះទៀត ចំនួនភ្ញៀវដែលទៅកំសាន្តនៅតាមបណ្តាឆ្នេរនានា មានចំនួនសរុប ១៤,៧៥០នាក់ គឺភ្ញៀវជាតិ ១៣,៩៥០នាក់ និងភ្ញៀវអន្តរជាតិ ៨០០នាក់។

សូមបញ្ជាក់ថា ថ្ងៃទីមួយនៃថ្ងៃសម្រាកសងបុណ្យចូលឆ្នាំខ្មែរ នៅថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២០ មានចំនួនភ្ញៀវទេសចរសរុប ១៨,៦០៤នាក់ដែលបានដើរកំសាន្តទូទាំងប្រទេស ក្នុងនោះមានភ្ញៀវជាតិប្រមាណនាក់ ១៧,០៩១នាក់ ស្មើនឹង៩១,៨៦% និងភ្ញៀវអន្តរជាតិប្រមាណនាក់ ១,៣៣០នាក់ ៧,១៤% នៃចំនួនភ្ញៀវទេសចរសរុប៕

 រូបភាពភ្ញៀវទេសចរណ៍មកកំសាន្តនៅខេត្តព្រះសីហនុ​ (រូបភាពដោយ៖ រដ្ឋបាលខេត្តព្រះសីហនុ)
អ្នកលក់អាហារនៅតាមបណ្ដោយឆ្នេរសមុទ្រ (រូបភាពដោយ៖ រដ្ឋបាលខេត្តព្រះសីហនុ)
 រូបភាពភ្ញៀវទេសចរណ៍មកកំសាន្តនៅខេត្តព្រះសីហនុ​ (រូបភាពដោយ៖ រដ្ឋបាលខេត្តព្រះសីហនុ)


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង