ភ្នំពេញ៖ ការព្យាករណ៍ទេសចរណ៍របស់នាយកដ្ឋានស្ថិតិទេសចរណ៍បានឱ្យដឹងថា ស្ថានភាពមិនច្បាស់លាស់នៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យកម្ពុជារងប៉ះពាល់ជាច្រើនផ្នែកក្នុងស្រុក ជាពិសេសខាតបង់ប្រាក់ចំណូលពីវិស័យទេសចរណ៍អន្តរជាតិ។ ក្នុងចំណោមសេណារីយ៉ូទាំងបីនៃបរិការណ៍នៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០នេះទេសចរណ៍កម្ពុជា មានការកត់សម្គាល់ថា នៅសេណារីយ៉ូទី៣ គឺអត្រានៃការថយចុះនៃវិស័យទេសចរណ៍ពី ៧០% ទៅ៩០% ដែលកម្ពុជានឹងទទួលបានទេសចរអន្តរជាតិ ប្រមាណ ១,៥ លាននាក់ប៉ុណ្ណោះ។
យោងតាមការព្យាការណ៍របស់នាយកដ្ឋានស្ថិតិទេសចរណ៍ បានគូសបញ្ជាក់ថា ក្នុងអំឡុងឆមាសទី១ ឆ្នាំ២០២០ កម្ពុជាទើបតែទទួលបានទេសចរអន្តរជាតិ ១,១៨ លាននាក់ ថយចុះ ៦៤,៦% បើធៀបនឹងរយៈពេលដូចគា្ន ឆ្នាំ២០១៩។ ក្នុងចំណោមនៃបរិការណ៍នៃជំងឺកូវីដ-១៩ ឆ្នាំ២០២០ ទេសសចរណ៍កម្ពុជាតូ្រវបានព្យាករថា មាន០៣សេណារីយ៉ូ គឺ(១)សេណារីយ៉ូទី១៖ ថយចុះពី ៥០% ទៅ៦០% កម្ពុជានឹងទទួលបានទេសចរណ៍អន្តរជាតិប្រមាណ ២,៥ លាននាក់ (២)សេណារីយ៉ូទី២៖ ថយចុះពី ៦០% ទៅ៧០% កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ២,០ លាននាក់ និងចុងក្រោយ(៣)សេណារីយ៉ូទី៣ ថយចុះពី ៧០% ទៅ៩០% ឯណោះ ដែលកម្ពុជានឹងទទួលបានទេសចរអន្តរជាតិ ប្រមាណ ១,៥ លាននាក់ប៉ុណ្ណោះ។
តាមការព្យាការណ៍ដដែល បើប្រៀបធៀបជំងឺសារ (ឆ្នាំ២០០៣) និង ជំងឺកូវីដ-១៩ (ឆ្នាំ២០២០)គឺជំងឺសារបានផ្ទុះឡើងមានរយៈពេល ០៦ខែ រីឯជំងឺកូវីដ -១៩ មិនទាន់កំណត់បានឡើយ។ ជំងឺសារធ្វើឱ្យទេសចរណ៍អន្តរជាតិថយចុះប្រមាណ ៩,៤លាននាក់ និងខាតបង់ចំណូលទេសចរណ៍ប្រមាណពី ៣០ទៅ ៥០ពាន់លានដុលា្ល រីឯជំងឺកូវីដ-១៩ ធ្វើឱ្យវិស័យទេសចរណ៍ស្ទើរតែធ្លាក់ចុះដល់សូន្យ។
តាមការព្យាករណ៍ទេសចរណ៍ ស្ថិតក្នុងសា្ថនភាពមិនច្បាស់លាស់ជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ននេះ សេណារីយ៉ូទី៣នៃការព្យាករណ៍ទេសចរណ៍កម្ពុជា ប្រហែលជារងផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ មានដូចជា៖(១)ខាតបង់ចំណូលទេសចរណ៍អន្តរជាតិប្រមាណ ៣ពាន់លានដុលា្ល (២) រួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP) អាចថយចុះពីជាង ១២% មក ក្រោម ១០% (៣)មូលដា្ឋនអាជីវកម្មទេសចរណ៍ (Tourism Establishments) ៣,១៣៥ ទីតាំងត្រូវបានបិទ និង ផា្អកដំណើរការ (គិតត្រឹមខែកក្កដា ឆ្នាំ២០២០) រួមមាន សណា្ឋគារ ផ្ទះភ្ញៀវ ភោជនីយដា្ឋន ម៉ាស្សា-ស្ប៉ា ទីភា្នក់ងារ ទេសចរណ៍ កីឡាទេសចរណ៍ និងអាជីវកម្មខារ៉ា អូខេ រង្គសាល ឌីស្កូ បៀហា្គឌិន បុគ្គលិកបម្រើការប្រមាណជាង ១១ ម៉ឺននាក់ប្រហែលពី១៥% ទៅ ២០% នៃកម្លាំងពលកម្មបម្រើការក្នុងវិស័យទេសចរណ៍ ត្រូវបានបញ្ចប់ការងារក្នុងនោះមាន បុគ្គលិកបម្រើការសេវាកម្ម រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដូចជា ម៉ាស្សា-ស្ប៉ាខារ៉ាអូខេ រង្គសាល-ឌីស្កូ និងបៀហា្គឌិន ស្ទើរតែមួយរយភាគរយ និងផ្នែកសេវាកម្មស្នាក់នៅ ដែលផ្ដោតលើទីផ្សារទេសចរណ៍អន្តរជាតិ ដោយឡែកមគ្គុទ្ទេសក៍ទេសសចរណ៍ ប្រមាណជាង ៣% ត្រូវបានអាជ្ញាធរព្យួរបណ្ណទេសចរណ៍។
តែយ៉ាងណាក៏ដោយ ក្នុងឆ្នាំ២០២១ ទេសសចរណ៍កម្ពុជាត្រូវបានព្យាករថា នឹងមានកំណើនឡើងវិញ ក្នុងចន្លោះ ២៥% ទៅ៣៥%តែ សិ្ថតក្នុងបរិមាណតិចនៅឡើយ ក្នុងនោះចំណូលទេសចរណ៍អន្តរជាតិនឹងទទួលបានប្រមាណ ២ពាន់លានដុលា្ល រួមចំណែកក្នុងផលិតផលក្នុងសុ្រកសរុបប្រមាណ ១០% និង មុខរបរ និងការងារក្នុងវិស័យទេសចរណ៍ប្រមាណ ៥០ម៉ឺននាក់។ ហើយនៅក្នុងឆ្នាំ ២០២២ ទេសចរណ៍កម្ពុជាក៏ត្រូវបានព្យាករថា នឹងរកនូវកំណើនចន្លោះ ២០% ទៅ ៣០%។ ឆ្នាំ២០២៣ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ SEA GAME ដែលជាព្រឹត្តិការណ៍ទាក់ទាញទេសចរយ៉ាងខ្លាំងដែលទេសចរណ៍អន្តរជាតិតូ្រវបានព្យាករថា នឹងមានកំណើនល្អចន្លោះពី ៣០% ទៅ ៣៥% ដែលបរិមាណតិចនៅឡើយពី ២,៥ ទៅ ៣,៥ លាននាក់។
តាមការសន្និដ្ឋានរបស់ការព្យាករណ៍នៃនាយកដ្ឋានស្ថិតិទេសចរណ៍ ក្រសួងទេសចរណ៍បានថ្លែងថាវិបត្តិនៃជំងឺកូវីដ-១៩ បានជះឥទិ្ធពលយ៉ាងមកលើការអភិវឌ្ឍន៍របស់ពិភពលោកលើគ្រប់វិស័យ ដោយឡែកវិស័យទេសចរណ៍ កម្ពុជាត្រូវចំណាយពេលវេលាពី០៣ ទៅ ០៥ឆ្នាំ ទើបអាចស្ដារមកស្ថានការណ៍ដូចដើមវិញ។ប៉ុន្ដែបើស្ថានការណ៍នៅអូសបន្លាយ នោះអាចត្រូវចំណាយពេលវេលារហូតដល់ ០៧ឆ្នាំ ដើម្បីជម្រុញ និងលើកទឹកចិត្តទេសចរផ្ទៃក្នុងឱ្យធ្វើដំណើរកម្សាន្ត ដើម្បីគាំទ្រដល់ចរន្ដសេដ្ឋកិច្ចទេសចរណ៍ ក៏ដូចជាផ្ដល់ជាឱកាសអប់រំប្រជាជនពលរដ្ឋឱ្យអនុវត្តនូវការប្រកាន់ខ្ជាប់«ទម្លាប់ថ្មី The New Normal Protocol » និងវិបត្តិជំងឺកូវីដ-១៩ បានឆ្លុះបញ្ចាំងឱ្យឃើញពីសារៈសំខាន់របស់វិស័យទេសចរណ៍ ជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ៕