Cctimesw1140xh150cm copy

ក្រសួងអប់រំប្រកាសឱ្យបើកគ្រឹះស្ថានសិក្សាថ្នាក់ទី៩ និងទី១២នៅកំឡុងខែកញ្ញា ឆ្នាំ២០២០

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ប្រភពរូបភាព៖ VOA Khmer

ភ្នំពេញ៖ ក្រសួងអប់រំ បានប្រតកាសឱ្យបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈថ្នាក់ទី៩ និងទី១២ នៅកោះឡុងខែកញ្ញា ឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាស ក្រងួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យសិស្សថ្នាក់ទី៩ និងទី១២ នៃគ្រឹះស្ថានសិក្សាសាធារណៈចូលរៀនវិញនៅក្នុងដំណាក់កាលទី២ នៃការដំណើរការគ្រឹះស្ថានសិក្សា នៅកំឡុងខែកញ្ញា ឆ្នាំ២០២០ ក្នុងទ្រង់ទ្រាយតូច ១៥នាក់មួយថ្នាក់ ដោយគោរពតាមវិធានអនាម័យនៃក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដើកម្បីត្រៀមចូលរួមការប្រឡង។

ក្នុងន័យនេះក្រសួងនឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៩-២០២០ នៅខែធ្នូ ឆ្នាំ២០២០ខាងមុខ។ ចំពោះការរៀបចំការសិក្សានៅតាមគ្រឹះស្ថានសាធារណៈសម្រាប់សិស្សថ្នាក់ដដៃទៀត ក្រសួងនឹងរៀបចំសេចក្តីណែនាំតាមក្រោយ។ នេះបើតាមសេចក្តីប្រកាស។

ជាមួយគ្នានេះដែរ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលជាតំណាងគ្រឹះស្ថានសិក្សាឯកជន និងគ្រឹះស្ថានសិក្សាឯកជនដទៃទៀត បានស្ម័គ្រចិត្តពន្យារពេលការប្រឡងសញ្ញាបត្រទុតិយភូមិ ដើម្បីចូលរួមជាមួយការប្រភងថ្នា្កក់ជាតិនៅខែធ្នូ ឆ្នាំ២០២០ ជាមួយនឹងគ្រឹះស្ថានសាធារណៈ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: គ្រឹស្ថានសិក្សា
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង