Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

អាមេរិកផ្ដល់ជំនួយ១១លានដុល្លារ និងប្តេជ្ញាស្វែងរកធនធានជួយកម្ពុជាដើម្បីប្រឆាំងកូវីដ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ សហរដ្ឋអាមេរិកប្តេជ្ញាស្វែងរកធនធានបន្ថែមជួយដល់ប្រទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ ខណៈគិតមកដល់ពេលនេះអាមេរិកបានផ្ដល់ជំនួយ១១លានដុល្លារដល់កម្ពុជាសម្រាប់ប្រយុទ្ធប្រឆំាងនឹងជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីប្រកាសរបស់ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញនៅថ្ងៃ ២៧ កក្កដា ឆ្នាំ២០២០។

យោងតាមតារាងដែលចុះផ្សាយដោយស្ថានទូតអាមេរិក បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក បានឧបត្ថម្ភថវិការចំនួន ១១ លានដុល្លារសម្រាប់ប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ ១៩ នៅប្រទេសកម្ពុជា នឹងកំពុងតែកៀងគរធនធានចាំបាច់ ហើយធ្វើការជាមួយដៃគូនានា ដើម្បីប្រឈមដោះស្រាយវិបត្តិផ្នែកសុខភាពសាកលនេះ។

ក្រៅពីជួយកម្ពុជា សហរដ្ឋអាមេរិកក៏បានជួយដល់ប្រទេសនៅក្នុងតំបន់អាស៊ានមួយចំនួនទៀតមានអាទិ៍ ប្រទេសឥណ្ឌូនេស៊ីចំនួន១១លានដុល្លារ, ប្រទេសឡាវ ចំនួន៤,៥ លានដុល្លារ, ប្រទេសម៉ាឡេស៊ី ចំនួន១,២ លានដុល្លារ,ប្រទេសមីយ៉ានម៉ា ចំនួន១៦,៥លានដុល្លារ,ប្រទេសហ្វីលីពីន១៩,១ ដុល្លារ, ប្រទេសថៃចំនួន៨,៥លានដុល្លារ, ប្រទេសទីម័រឡេស្តេចំនួន ១,១លានដុល្លារ និងប្រទេសវៀតណាម៩,៥លានដុល្លារ សរុបជាទឹកប្រាក់គឺ៨២,៤លានដុល្លារ។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃ ២៧ កក្កដា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ សរុបចំនួន ២២៥នាក់ (ស្ត្រី ៤៦នាក់ និងបុរស ១៧៩នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន ១៤៧នាក់ មានស្រី ៣៩នាក់ និងបុរស ១០៨នាក់។ដោយឡែកមានអ្នកកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទគោលដៅមានចំនួន ៧៨នាក់ និងមានអ្នកជំងឺជាស្ត្រីជនជាតិអាមេរិក ២នាក់ សម្រាកព្យាបាលដាច់ដោយឡែកនៅស្ថានទូតអាមេរិក៕



ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង