Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

នៅខែមិថុនាជើងហោះហើរនៅកម្ពុជាកើនឡើងប្រហែល១៦% បើធៀបនឹងខែឧសភា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖នៅក្នុងខែមិថុនា ឆ្នាំ ២០២០ ជើងហោះហើរមកកាន់ប្រទេសកម្ពុជា បានកើនឡើងប្រហែល១៦% បើធៀបនឹងខែឧសភា។ការកើនឡើងនេះ គឺបន្ទាប់ពីកម្ពុជា និងប្រទេសនៅក្នុងតំបន់ហាក់មានភាពស្ងប់ស្ងាត់នៃការឆ្លងជំងឺកូវីដ-១៩។

ឯកឧតម ស៊ីន ចាន់សិរីវត្ថា អគ្គនាយករង អគ្គនាយករងបច្ចេកទេស រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា កម្ពុជាមានជើងហោះហើរកើនឡើងប្រហែល១៦% នៅក្នុងខែមិថុនា បើធៀបនឹងខែឧសភា ក្នុងឆ្នាំ២០២០។ឯកឧត្តម ស៊ិនចាន់ សិរីវុត្ថា បានថ្លែងយ៉ាងដូច្នេះថា៖«កំណើននៃជើងហោះហើរច្រើនបំផុតនោះគឺ ប្រទេសចិន ក្រៅពីនេះគឺមានហ្វីលីពីន និងឥណ្ឌូនេស៊ី»។

បើតាមឯកឧតម ស៊ីន ចាន់សិរីវត្ថា បើជនបរទេសមកពីសហរដ្ឋអាមេរិក បារំាង ឬពីប្រទេសផ្សេងៗ ភាគច្រើនមកតាមក្រុមហ៊ុនរបស់ប្រទេសកូរ៉េ តែសម្រាប់ក្នុងតំបន់អាស៊ីភាគច្រើនគឺមានក្រុមហ៊ុនចិនចេញចូលច្រើនជាងគេ មានតៃវ៉ាន់ មានម៉ាឡេស៊ី ឬជួនកាលមានសឹង្ហបុរី។ជនបរទេសដែលវិលចូលកម្ពុជាភាគច្រើន ជាអ្នកវិនិយោគ អ្នកឯកទេសផ្សេងៗ សម្រាប់អ្នកទេសចរណ៍មិនមាននោះទេ។

ជនបរទេសដែលវិលចូលកម្ពុជា ត្រូវអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាលដោយតម្រូវឱ្យអ្នកដំណើរទាំងអស់ដែលធ្វើដំណើរចូលកម្ពុជា អនុវត្តន៍តាមវិធានការណ៍ដែលកម្ពុជាបានចេញផ្សាយ ដូចជាការធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ និងតម្រូវឱ្យមានប័ណ្ឌបញ្ជាក់សុខភាពដែលមានទឹកប្រាក់យ៉ាងតិច៥ម៉ឺនដុល្លារ និង លុយសម្រាប់ការចំណាយផ្សេងៗទៀតប្រហែល៣ពាន់ដុល្លារ។

ឯកឧតម ស៊ីន ចាន់សិរីវត្ថា បានសង្កត់ធ្ងន់ដែរថា ទោះបីកម្ពុជាបើកជើងហោះហើរក៏ពិតមែន តែកម្ពុជានៅតែពង្រឹងសុខភាពសាធារណៈ និងចាត់វិធានការតឹងរឹងចំពោះអ្នកដំណើរ ដើម្បីបញ្ចៀសឱ្យបាននូវការឆ្លងជំងឺ ហើយជាចំណាត់ការបន្ទាប់ កម្ពុជានឹងបន្ធូបន្ថយទៅតាមស្ថានភាពជាក់ស្ដែង ចំពោះអ្នកវិនិយោគ សហគ្រិន អ្នកជំនាញការធំៗ ដើម្បីផ្ដល់ភាពងាយស្រួល ក្នុងដំណើរការវិនិយោគ និងបង្កើនសេដ្ឋកិច្ចជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង