Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

រោងចក្រសហគ្រាសបើកថ្មីជាង៣ពាន់បង្កើតការងារជូនពលរដ្ឋបានជិត៩ម៉ឺននាក់ក្នុងឆ្នាំ២០២២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖នៅឆ្នាំ២០២២ រោងចក្រសហគ្រាសចុះបញ្ជីបើកថ្មីជាមួយក្រសួងមានចំនួន ៣ ៧៤៨ បានបង្កើតការងារជូនកម្មករនិយោជិតបន្ថែមចំនួនជិត៩ ម៉ឺននាក់។នេះបើយោងតាមរបាយការណ៍របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ហេង សួរ ជាអ្នកនាំពាក្យក្រសួងការងារបានប្រាប់ស៊ីស៊ីថាមស៍ថា ស្ថានភាពទីផ្សារការងារ គឺដំណើរការល្អ នៅឆ្នាំ២០២២ រោងចក្រសហគ្រាសចុះបញ្ជីបើកថ្មីជាមួយក្រសួងមានចំនួន ៣ ៧៤៨ ខណៈរោងចក្រសហគ្រាសបិទសរុបមានចំនួនត្រឹមតែ ៤៩១ ដែលធ្វើឱ្យរោងចក្រសហគ្រាសបានកើនឡើងបន្ថែម ៣ ២៥៧ ដែលបានបង្កើតការងារជូនកម្មករនិយោជិតបន្ថែមចំនួន ៨,៨ ម៉ឺននាក់។

បើតាមលោក ហេង សួរ គិតត្រឹមចុងឆ្នាំ២០២២ រោងចក្រសហគ្រាស សរុបដែលបានចុះបញ្ជីជាមួយក្រសួង បានកើនដល់ ១៦ ៨២៨ ដែលមានកម្មករនិយោជិត សរុបប្រមាណ ១,៥៣លាននាក់។

ទាក់ទងនឹងវិស័យកាត់ដេរវិញ លោកអះអាថា ដំណើរការល្អ តាមរយៈកំណើនចំនួនរោងចក្រ ដែលចុះបញ្ជីបើកថ្មីជាមួយ ក្រសួងមានចំនួន ២៣៤ ខណៈ រោងចក្របិទសរុបមានចំនួនត្រឹមតែ ១៣២ ដែលធ្វើឱ្យ រោងចក្រក្នុងវិស័យនេះបានកើនឡើង បន្ថែម ១០២ និងបានបង្កើតការងារជូនកម្មករ និយោជិតបន្ថែមចំនួនប្រមាណ ២ម៉ឺននាក់។បើគិតត្រឹមចុងឆ្នាំ២០២២ រោងចក្រ កាត់ដេរមានចំនួនសរុប ១ ៣២១ ដែលមានកម្មករ និយោជិតសរុបប្រមាណជិត ៩០ម៉ឺននាក់ បើទោះបីជាវិស័យនេះកំពុងប្រឈមនឹងភាព មិនប្រាកដប្រជាខ្ពស់ដោយការធ្លាក់ចុះនៃតម្រូវការសកល ដែលបង្កឡើងដោយ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងភាពមិនប្រាកដប្រជានៃវិបត្តិជំងឺកូវីដ-១៩។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា បានមើលឃើញថា នៅដើមឆ្នាំ២០២៣នេះ ក៏នៅមានរោងក្រមួយចំនួនបិទទ្វារដែរ ហើយវាមិនមែនជារឿងចំឡែកទេដែលមកដល់ម៉ោងនេះរោងចក្រទាំងនោះនៅតែបន្តបិទទ្វារ ព្រោះកន្លងមកកម្ពុជាក៏ដូចជាសកលលោកទាំងមូលបានជួបវិបត្តិកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចពិភពលោក ហើយបើទោះជាមិនជួបបញ្ហានេះក៏រោងចក្រមួយចំនួនទៀតត្រូវបានបិទទ្វារដែរ ប៉ុន្តែមិនដឹងហេតុផលជាក់លាក់ទេ។លោកស្នើសុំដល់រាជរដ្ឋាភិបាល គួរតែពិនិត្យបន្ថែមលើការងារនេះ ដើម្បីការពារការខាតបង់របស់កម្មករកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង